មិនធម្មតា! តារាសម្តែងជើងចាស់អ្នកនាង ស្វែង សុជាតា លេចមុខថតកុនជា….

ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត អ្នកគាំទ្រ ដោយកាលពីពេលថ្មីៗនេះ តារាសម្តែងជើងចាស់ ហុងកុង គឺ លោក Eric Tsang មានវត្តមាននៅខេត្តសៀមរាប ប្រទេសកម្ពុជា។

លោក Eric Tsang

ដោយធ្វើឲ្យអ្នកគាំទ្រតារាចិនរូបនេះ បានបង្ហាញនូវក្តីរំភើប ដោយបានប្រទះឃើញលោក នៅផ្សាររាត្រីកុងតឺន័រ ក្នុងខេត្តសៀមរាប រួមជាមួយតារាផ្សេងៗទៀតផងដែរ។

អ្វីដែលកាន់តែពិសេសនោះគឺ មានតារា​សម្ដែង​ជើង​ចាស់​របស់ខ្មែរយើងម្នាក់ គឺ ​អ្នក​នាង ស្វែង សុជាតា មានវត្តមានក្នុងការ ចូលរួមថតកុន ជាមួយតារាហុងកុងរូបនេះតែម្តង។ ដោយយោងតាមគណនីហ្វេសប៊ុករបស់​អ្នក​នាងបានបង្ហោះថា៖

“បងប្អូនឆ្លេីយថាអត់ស្គាល់គាត់មួយមក ហេសហេស អ្នកណាខ្លះ ស្គាល់ស្តេចល្បែងកំប្លែង នេះខ្លះប្រាប់ផង”៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក