ទឹកចិត្តគ្រូបង្រៀន! លោកគ្រូរូបសង្ហាម្នាក់ ត្រូវបានមហាជនកោតសរសើរនូវ….

កាលពីពេលថ្មីៗនេះ ធ្វើឲ្យមហាជនមហាជនមានការកោតសរសើរ និងពេញចិត្តជាខ្លាំងចំពោះលោកគ្រូម្នាក់ដែលបានយកចិត្តទុកដាក់ ធុរៈសិស្ស ដែលកំពុងឈឺ ហើយក៏បានជួយកោសខ្យល់ឲ្យសិស្ស ព្រោះ សិស្សកំពុងមាន អាការខ្យល់ភ្លាមៗ ហើយផ្ទះកូនសិស្សនៅឆ្ងាយទៀត។ លោកគ្រូម្នាក់នេះ ឈ្មោះ ឌុល ជំនោរ (Dol Chumno) ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖

«អាការខ្យល់ភ្លាមៗ ចុកពោះ វិលមុខ ក្អួត ក្ដៅខ្លួន ផ្ទះកូននៅឆ្ងាយ មានតែវិធីសង្រ្គោះបង្ការភ្លាមៗ កោសខ្យល់ឲ្យសិន ចាំមិចម៉ា ឌុបកូនជូនទៅផ្ទះ គ្រូជាឪពុកម្ដាយទី២ របស់សិស្ស អាណិតណាស់ ឈឺហើយសុំម៉ែមករៀនទៀតមិនហ៊ានឈប់ខ្លាចរៀនចាញ់មិត្តភក្តិ គ្រូជូនពរឲ្យកូនឆាប់ជាសះស្បើយ មានសុខភាពល្អ ទឹកចិត្តគ្រូ សូមផ្ដាំទៅលោកគ្រូអ្នកដទៃទៀតសូមជួយយកចិត្តទុកដាក់ចំពោះសិស្សផង ព្រោះគ្រូជាឪពុកម្ដាយទី២របស់កូនៗគ្រប់គ្នា រដូវកាលនេះសម្បូរជម្ងឺណាស់ សូមតាមដាន ទាំងការញុាំនំចំណី ការទទួលទានទឹក និង កត្តាផ្សេងៗទៀត ដើម្បីសុវត្ថិភាពក្មេងៗ»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក