គួរឲ្យសរសើរ! ប៉ូលិសរូបសង្ហាបងប្អូនភ្លោះពីរនាក់ ជារីរបុរសក្នុងចិត្តពលរដ្ឋ

ប៉ូលិសបងប្អូនភ្លោះពីរនាក់ កំពុងតែទទួលបានការគាំទ្រពីមហាជន អាចចាត់ទុកថាជាអ្នកក្លាហាន ជួយប្រជាជន ដែលពួកគេទាំងពីរ បានធ្វើនូវរឿងល្អ​សម្រាប់សង្កមនឹងទទួលបានការគាំទ្រជាខ្លាំង ។

​បងប្អូន​ភ្លោះ​ទាំងពីរមានការងារ​ជា​ប៉ូលិសដូចគ្នា​ ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​មានឈ្មោះ​ ​ស៊ិន​ ​សុភា​ និង ​ស៊ិន​ ​សុ​ភ័ក្រ្ដ ។ លោក ស៊ិន​ ​សុភា ត្រូវបានមហាជនកោតសរសើរ និងស្គាល់លោកតាមរយៈ អំពើល្អមួយដែលលោកបានជួយសម្រួលចរាចរណ៏ ដល់រថយន្តសង្គ្រោះបន្ទាន់ អោយបានដឹកអ្នកជម្ងឺទៅដល់គោលដៅ និងទាន់ពេលវេលា ។

ចំណែកឯលោក ស៊ិន​ ​សុ​ភ័ក្រ្ដ ត្រូវបានគេកោតសរសើរ និងស្គាល់ ដោយរូបលោកបាន ​បើក​ម៉ូតូ​ធំ​ដេញ​ចាប់​ជនជាតិ​ចិន​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ​រហូត​ក្របួច​បាន​គ្រឿងញៀន​ ​ដល់ទៅ​ ​៦​ ​គីឡូក្រាម​ឯណោះ​ ​។​

អំពើរល្អបែបនេះ មិនសរសើរមិនបាន នៅពេលដែលមន្រ្តីធ្វើល្អបែបនេះ យើងគួរតែសរសើរជាការលើកទឹកចិត្ត ដើម្បីឲ្យពួកគាត់ មានកម្លាំងចិត្ត ក្នុងការធ្វើអំពើល្អ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ report-news