កក្រើក! ក្រោយដឹងថា ម្ចាស់នាវាតម្លៃរាប់រយលានដុល្លារជាមិត្តរបស់ឧកញ៉ា​…..

នេះបេីយោងតាមប្រភពគណនេយ្យហ្វេសបុកមួយឈ្មោះថា Man Rasmey បានបង្ហោះឲ្យដឹងថា ម្ចាស់នាវាដ៏ធំ​គឺមហាសេដ្ឋីលំដាប់​ពីភពលោក​ឈ្មោះ​ Joe Lewis និងជាម្ចាស់ក្លឹបបាល់ទាត់ Tottenham Hotspur ត្រូវជាមិត្តភក្តិរបស់​អ្នកឧកញ៉ា​ គិត​ ម៉េង​ បានត្រូវអញ្ចេីញមកលេងទីក្រុង​ភ្នំពេញ​ និង​ កោះរុង​ ដោយអ្នកឧកញ៉ា​ គិត​ ម៉េង​។

ហេីយ​លោក​ Joe​ ក៏បានអញ្ចេីញក្រុមគ្រួសារ​អ្នកឧកញ៉ា​ ពិសាបាយថ្ងៃត្រង់នៅលេីនាវានោះយ៉ាងសប្បាយរីករាយរាក់ទាក់​រវាង​ក្រុមគ្រួសារលោក​ Joe Lewis និង​ ក្រុមគ្រួសារអ្នកឧកញ៉ា​ គិត​ ម៉េង​ និង លោកជំទាវ​។

គួររំលឹកផងដែរថានាវាតម្លៃ ១៥០ លានដុល្លាររបស់សេដ្ឋីអង់គ្លេស Joe Lewis ត្រូវបានគេប្រទះឃើញ បណ្ដែត​ខ្លួន​នៅ​ច្រាំង​ទន្លេ​​ក្រុង​ភ្នំពេញ កាលពីថ្ងៃទី១១ ម្សិលមិញនេះ បង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសបុក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖khmer.social