មនុស្សកុំមើលងាយមនុស្ស! មានលុយតែ 300$ បោះទុនរកស៊ី រហូតមានលុយ…

កាលពីពេលថ្មីៗនេះ មានហ្វេសប៊ុកមួយឈ្មោះ “MoJo Online Shop” បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ រហូតធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន ធ្វើការចែករំលែកតគ្នា ជិត៥ពាន់ដងទៅហើយ ត្រឹមរយៈពេលខ្លីសោះ។ ដោយម្ចាស់ហ្វេសប៊ុករូបនេះ​ បានរៀបរាប់ថា៖

“ជីវិតគូ ពីបាតដៃទទេរ។ សំរាប់ពួកខ្ញុំ ជាកូនក្នុងគ្រួសារដែលមិនមានអីច្រើនទេ តែការខិតខំរបស់ពួកយើងចេញពីការស្រលាញ់ តស៊ូ មិនបានច្រណែនអ្នកដែលមានម៉ាក់ប៉ាផ្តល់ដើមទុនអោយនោះ។ ផ្តើមចេញពីការលាយឡេលក់ មានលុយមិនច្រើនទេ ត្រឹម 200$-300$ តែប៉ុណ្ណោះ យកកាបូបមកលក់ ថ្ងៃខ្លះក៏លក់បាន ថ្ងៃខ្លះក៏អត់ តែសប្បាយចិត្តព្រោះមានទាំងសេចក្តីសុខ និងកំលាំងចិត្ត ត្រឹមជួលបន្ទប់ 4ម៉ែត្រ 4ជ្រុង សំរាប់រស់ និងលក់ Online ខំទាំងលក់ ទាំងដឹកជូនភ្ញៀវ ហាលភ្លៀង ហាលថ្ងៃ អោបអីវ៉ាន់សំពីង សំពោង ញើសបុិនគ្រាប់ពោត ជាមួយម៉ូតូចាស់មួយ Icon តែសប្បាយចិត្តនឹងធ្វើ និងទទួលយក មិនដែលគិតទេ។

ប៉ុន្តែការតស៊ូនេះ ជោគជ័យមួយកំរិត ដោយមានសមត្ថភាពអាចទិញឡានមួយ ដើម្បីធ្វើអោយជីវិតខ្លួនឯងប្រសើរឡើង ចូលគេចុះខ្លះ ហាហហាហា។ ការសន្សំសំចៃវាមិនអត់ប្រយោជន៏ទេ ចង់បានផ្ទះមួយធម្មតា រស់នៅពីរនាក់ ចឹងមានតែខំ ទាំងថ្ងៃ ទាំងយប់ លក់ៗពេលខ្លះក៏ដាច់បាយ ញុំាបាយប្រអប់កណ្តាលយប់ ដើម្បីទិញផ្ទះថ្មី ហើយក៏បានសំរេចដូចបំណង។ ជីវិតគូ ត្រូវតែរៀបការ តាមប្រពៃណី ពួកយើងស្រលាញ់គ្នា ខំជាមួយគ្នា ការដោយលុយខ្លួនឯង គឺពិតជាមានតំលៃ និងពោរពេញទៅដោយសេចក្តីសុខ មានឡាន មានលុយ មានផ្ទះ តែដោយសារការខំតស៊ូនោះ ហើយមនុស្សម្នាក់ៗ តែងតែមានមហិតា ស្រលាញ់ឡានទំនើប យើងក៏សំរេចបំណង ទិញឡានមួយបន្ថែម គឺ NX200t។

បំណងមួយទៀតនោះ គឺចង់មានផ្ទះវីឡាមួយសំរាប់សុភមង្គលនៅថ្ងៃអនាគត ជាមួយកូនៗ ផ្តល់ក្តីស្រលាញ់អោយពួកគាត់ ហើយក៏សំរេចចិត្ត ទិញផ្ទះមួយបន្ថែម នៅ PH វីឡាភ្លោះ សំរាប់ជីវិតរបស់ពួកខ្ញុំគឺមានតែពាក្យថាតស៊ូ ខំពីបាតដៃទទេរ ជាមួយភាពគ្មានការច្រណែន ឈ្នានីស ជាមួយជីវិតអ្នកដទៃ មិនបានទៅសុំបាយ រឺបោកប្រាស់ អ្នកណាទេ គឺជាអ្នកលក់អនឡាញ ដោយមិនលក់តាមគេ រកគំនិតថ្មី ជាមួយភាពស្មោះត្រង់ នេះហើយជីវិត MoJo Online Shop”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក