យោងតាមមាត្រា​២០០ នៃ​ក្រម​ព្រហ្ម តុលាការសំរេចកាត់ទោសស្រ្តីដៃឆៅ….

ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវដ៌កក្រើកដែលបានកើតឡើងកាលពីថ្មីៗនេះរវាងមិត្តភក្តិៗនិងគ្នា គូររំលឹកឡើងវិញបន្តិចសូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ​ស៊ិន សុផល ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ លក់​អាហារ​អឺរ៉ុប យីហោ ដឹ​រេ​ដ​ហ្គោ​របារ នៅផ្ទះ​លេខ ៤០Eo ផ្លូវ​១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មាន​ស្រុកកំណើត ភូមិ​តា​ព្រហ្ម ឃុំ​ព្រែក​ឯង ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ចំណែកជនរងគ្រោះ​មានឈ្មោះ គឹម យ៉ានា​ង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​អ៊ុតសក់​ក្នុង​ផ្សារ​ចាស់ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ទួល​សង្កែ​។​ មាន​ស្រុកកំណើត​នៅ ភូមិ​ចា​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​(​អតីត​ខេត្តបាត់ដំបង​)​។ស្ត្រីជនដៃដល់ និាយពីប្តី គឺមាន​ប្តី​ដល់​ទៅ​ប្រាំមួយ​នាក់ (​ប្តី​ទី​១​មានកូន​១, ទី​២​មានកូន​២, ទី​៣​មានកូន​១​។ ទាំង​៣​នាក់​ដំបូង​នេះ​ជា​ប្តី​ជនជាតិខ្មែរ​។

ឯ​ប្តី​ទី​៤​មានកូន​១, ប្តី​ទី​៥​គ្មាន​កូន និង​ទី​៦​គ្មាន​កូន ។យ៉ាងណាមិញកាលពី រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចអាវុធហត្ងរាជធានីភ្នំពេញ បានបញ្ជូនខ្លួនស្ត្រីដៃឆៅ ឈ្មោះ ស៊ិន សុផល អាយុ​៣៥​ឆ្នាំ​ មកតុលាការដើម្បីចាត់ការតាមច្បាប់ ពាក់ពន្ធ័លើករណីធ្វើទង្វើលបែបនេះ មកលើជនរងគ្រោះ​ឈ្មោះ គឹម យ៉ានា​ង ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​ម្ចាស់​ហាង​អ៊ុតសក់​ក្នុង​ផ្សារ​ចាស់។

រីឯនា​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នេះ លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​ស្ត្រី​ម្នាក់​ដែល​ជា​ជនសង្ស័យ​ក្នុង​សំណុំរឿងនេះយោង​តាម​មាត្រា​២០០ នៃ​ក្រម​ព្រហ្ម ដែល​បទល្មើស​នេះ​តម្រូវ​ឲ្យ​ផ្តន្ទាទោស​ជាប់​ជាប់ចោទ​ដាក់គុក​អស់​មួយ​ជីវិត ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambodiawikinews