ចាប់ពីពេលនេះតទៅ ក្រសួងអប់រំ ប្រកាសមិនឱ្យលក់អាហារទាំង៦ប្រភេទនេះទៀតឡើយ

កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅក្នុងហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយឈប់ឱ្យអ្នកលក់ទាំងអស់នៅក្នុងសាលារៀន ឈប់លក់អាហារមួយចំនួននៅក្នុងសាលារៀនតទៅទៀតហើយ។

អាហារដែលក្រសួងបានប្រកាសនៅក្នុងហ្វេសប៊ុកផ្លូវការរបស់ខ្លួន គឺហាមឃាត់មិនឱ្យលក់អាហារ ៦ប្រភេទដែលមានដូចខាងក្រោម៖

  • ចំណីអាហារគ្រប់ប្រភេទ ដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់
  • គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ
  • ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់
  • ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈផ្អែម, កាហ្វេ, ការ៉េម និងទឹកសេរ៉ូគ្រប់ប្រភេទ
  • ស្ករសូកូឡា, ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ
  • ចាហួយគ្រប់ប្រភេទ, នំដូណាត់ និងនំផ្អែម

 

អត្ថបទដោយ៖ លោក ប៊ុត ហេង