ឱកាសពិសេស!​​ ព្រលានយន្តខ្មែរ ត្រូវការជ្រើសរើសបុគ្គលិក ដំណែងល្អៗជាច្រើននាក់

មានបុគ្គលិកខ្មែរតិចនាក់ណាស់ ដែលកំពុងបម្រើការងារនៅក្នុងព្រលានយន្តហោះ​ ខណៈមានពលរដ្ឋជាច្រើននាក់កំពុងចង់ទៅបម្រើការងារនៅទីនោះច្រើនណាស់។ ដោយសារតែព្រលានយន្តហោះខ្មែរបានពង្រីក និងការកើនឡើងភ្ញៀវឥតឈប់ឈរ ពេលនេះ​ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ និងព្រះសីហនុ​ ត្រូវការជ្រើសរើសបុគ្គលិក ក្នុងដំណែងល្អៗ​ដែលមានដូចខាងក្រោមនេះ៖

១)​ បុគ្គលិកបម្រើការងារនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ផ្ញើអ៊ីម៉េលទៅកាន់ pnh.career@cambodia-airports.aero)៖

  • ភ្នាក់ងារបម្រើភ្ញៀវ (០១ នាក់)
  • បុគ្គលិកប្រតិបត្តិការ (០១​ នាក់)
  • បុគ្គលិកចំណតឡាន (០១ នាក់)
  • បុគ្គលិកធនធានមនុស្ស (០១ នាក់)

២)​ បុគ្គលិកបម្រើការងារនៅព្រលានយន្តហោះអន្តរជាតិព្រះសីហនុ (ផ្ញើអ៊ីម៉េលទៅកាន់ kos.career@cambodia-airports.aero)៖

  • ការងារស៊ីវិល (០១ នាក់)
  • បុគ្គលិកគណនេយ្យ (០១​ នាក់)
  • បុគ្គលិកធនធានមនុស្ស (០១ នាក់)

 

អត្ថបទដោយ៖ លោក ប៊ុត ហេង