កម្របានឃើញណាស់! ក្បាច់ឆ្លាក់លើស្រទបចេក ស្នាដៃល្អឯករបស់កូនខ្មែរ

មានកូនខ្មែរជាច្រើនណាស់ ដែលបានបង្ហាញស្នាដៃរបស់ខ្លួនតាមរយៈហ្វេសប៊ុក ហើយមានមនុស្សតិចណាស់អាចធ្វើបានដូចស្នាដៃរបស់ខ្លួន ហើយជាពិសេសចាស់ៗបុរាណមួយចំនួនក៏មានស្នាដៃមិនធម្មតាផងដែរ ខណៈគ្មានអ្នកបន្តវេននោះទេ។

ដោយយោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Khmer 24H បានបង្ហោះពីលោកតាម្នាក់ដែលគាត់កំពុងអង្គុយឆ្លាក់រូបផ្កា នៅលើស្រទាប់ចេក បានយ៉ាងល្អស្អាត វិចិត្រ ដែលធ្វើឲ្យមហាជនជាច្រើន បានចាំអារម្មណ៍យ៉ាងខ្លាំង។

ក្នុងហ្វេសប៊ុកនោះបានបង្ហោះមកថា “មានមិត្តប៉ុន្មាននាក់ ដែលធ្លាប់បានឃើញសិល្បៈការឆ្លាក់រូបក្បាច់លើស្រទបចេក (ចាក់ចេក) កេរ្តិ៍មរតកមួយនេះ វានឹងបាត់បង់ ប្រសិនជាពុំមានអ្នកបន្តវេន​ 🙏🙏🙏” ខណៈបងប្អូនមានការកោតសរសើរខ្លាំងណាស់៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង