កូនទើបតែចូលរៀនគ្មានអ្វីទេ សុខចិត្តយកខ្សែបាវច្នៃជាកាតាបឲ្យកូនស្ពាយ

កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកម្នាក់ឈ្មោះ Sophous Suon បានបង្ហោះរូបភាជាច្រើនសន្លឹកនៃកាតាបរបស់សិស្សម្នាក់ ដែលឪពុករបស់គាត់បានធ្វើឲ្យ។ ម្ចាស់ហ្វេសប៊ុកដដែលនេះក៏បានបញ្ជាក់សារខ្លីមួយឲ្យដឹងផងដែរថា៖

«ក្មេងទើបតែចូលរៀនក្រោយគេ ព្រោះទើបមកពីថៃវិញ កាតាបនេះគាត់ប្រាប់ថាឪពុកគាត់ជាអ្នកធ្វើឲ្យ (ធ្វើពីខ្សែដេរបាវ)​ ទឹកចិត្តឪពុកដើម្បីកូនបានល្អនឹងគេ»។

ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើនមានការលើកឡើងនូវមតិយោបល់ថា៖

“បើចេះធ្វើលក់វិញបានមិនតិចជាង8$ទេ ជនបរទេសគេនិយមឲ្យតម្លៃលើឥវ៉ាន់សិប្បកម្ម”។

ហើយថែមទាំងសរសើរចំពោះឪពុកក្មេងម្នាក់នេះថា៖

“គាត់ពិតជាមានស្នាដៃនឹងមានការច្នៃប្រឌិតខ្ពស់មែនDad”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក