មិនធម្មតា! កុមារាពីររូប ត្រូវក្លឹបបាល់ទាត់ព័រទុយហ្គាល់អញ្ជើញទៅហ្វឹកហាត់នៅ …….

ប្រិយមិត្តប្រាកដជាបានស្គាល់រួចហើយនូវកុមារាមួយរូបដែលដែលជាកូនប្រុសច្បងរបស់អ្នកស្រី ពុធ ធីតា ប្រធានក្លិប​បឹងកេត បានរួមដំណើរជាមួយឪពុក ចាកចេញពីកម្ពុជាកាលល្ងាចថ្ងៃអាទិត្យ ទី១៦ ខែមិថុនា​ ដើម្បីទៅកាន់ប្រទេសព័រទុយហ្គាល់ ហ្វឹកហាត់នៅថ្នាលយុវជន​ Benfica ដែលមានឈ្មោះថា កុមារា Dome ។

ដោយការពីពេលថ្មីៗនេះ មានការអញ្ជើញនេះធ្វើឡើងបន្ទាប់ពី​ក្រុម​ការងារ​ពី​ក្លិបនៅលីគកំពូលព័រទុយហ្គាល់ទៅមើលសមត្ថភាពរូបគេ និងយុវជនឯទៀតដោយផ្ទាល់នៅកម្ពុជាបានចំនួន៣នាក់ តែម្នាក់ទៀតមិនបានទៅទេ ព្រោះពុំមានលទ្ធភាព។

មិនតែមិនណ្ណោះ លោកប្រធានក្លិបបឹងកេតរៀបរាប់បន្ថែមថា ៖ “គាត់ទៅហាត់ធម្មតា។ តាមពិតត្រូវទៅតាំងពីអាទិត្យមុន ព្រោះនៅចាំលទ្ធផលពី Barcelona តែគេពន្យារពេលប្រកាសដល់អាទិត្យក្រោយទៀត។ គេអញ្ជើញ៣នាក់ទៅហាត់ តែទៅបានតែពីរនាក់ទេ ព្រោះម្នាក់ទៀតអត់មានលទ្ធភាព។ ទៅហ្នឹងបាន William មួយ និង Dome មួយ គេហៅទៅហាត់សិន។ គេយកយើងទៅហាត់សិន គេមើលយើងសិន បើល្អគេយកយើងចឹងទៅណា បើអត់ល្អ គេអត់យកចឹងទៅ។ ខាង Benfica គេចុះទៅបឹងកេតផ្ទាល់ តែការទៅហាត់នេះ គឺយើងចេញដោយខ្លួនឯង”។

សូមបញ្ជក់ផងដែរថាកុមារា Dome ក៏កំពុងរង់ចាំលទ្ធផលធ្វើតេស្ដសមត្ថភាពនៅថ្នាល FC Barcelona ផងដែរ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង