អរគុណ! ជប៉ុន ផ្តល់ឡានក្រុងថ្មីស្រឡាង ៨០គ្រឿងបន្ថែមទៀតដល់កម្ពុជា ព្រឹកមិញនេះ

នាព្រឹកថ្ងៃ​ពុធ ០២រោច ខែជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩នេះ នៅ​ទីស្នាក់ការ​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុងរាជធានីភ្នំពេញ ( City Bus ) ​បាន​រៀបចំ​ពិិធី​សម្ពោធ​ស្ថានីយ៍ចំណត​រថយន្ដ​ក្រុង ( Bus Depot ) អគារទីស្នាក់ការ​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ​ពិធី​ប្រគល់-ទទួល​រថយន្ត​ក្រុង​ចំនួន​៨០គ្រឿង និងបរិក្ខា​បច្ចេកទេស​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ស្ថិតនៅ​ភូមិព្រែកតារ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​រ រាជធានីភ្នំពេញ ក្រោម​អធិបតី​ភាព ឯកឧត្ដម HORINOUCHI ឯកអគ្គរាជទូត​វិសាមញ្ញា​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ