ត្រៀមខ្លួន! កម្ពុជា នឹងមានភ្លៀងធ្លាក់រយៈពេល ១សប្តាហ៍ឯណោះ ចាប់ពីស្អែកទៅហើយ

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជា នឹងទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើប្រទេសឡាវ និងវៀតណាម ជាមួយនឹងរបបខ្យល់មូសុងនិរតីបក់ក្នុងកម្រិតមធ្យម ដែលលក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២០-២៦ ខែមិថុនា ឆ្នាំ២០១៩។

ការទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបបែបនេះ នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរនៅបណ្តាខេត្ត-ក្រុងនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ ហើយក៏មានផ្នែកខ្លះមានភ្លៀងខ្លាំងផងដែរ។

រីឯ បណ្តាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើង និងឦសាន ក៏នឹងមានភ្លៀងផងដែរ តែក្នុងកម្រិតពីខ្សោយទៅមធ្យម។ រីឯបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន ពិសេសតំបន់ទំនាបកណ្តាល៕

ការចេញផ្សាយរបស់ក្រសួង

 

អត្ថបទដោយ៖ លោក ប៊ុត ហេង