ទីបំផុត! យុវជនរើសសំរាម ច្នៃសំរាមធ្វើវត្ថុប្រើប្រាស់ជាច្រើនមុខបានសម្រេចហើយ

ដូចដែលប្រិយមិត្ដដឹងហើយថា យុវជន យុវនារីមួយក្រុម បាននាំគ្នាប្រមូលផ្ដុំដើម្បីធ្វើការប្រមូលសំរាម ដែលត្រូវបានប្រជាជនមួយចំនួន បានបោះចោល ដោយគ្មានសណ្ដាប់ធ្លាប់ បង្កអោយមានផលប៉ះពាល់យ៉ាងខ្លាំង ទៅដល់បរិស្ថាន និងកកស្ទុះលូយ៉ាងធ្ងន់ធ្ងរ។

យុវជន និងយុវនារីមួយក្រុមនេះ ដែលលោក​ សាន ដារ៉ាវីត ដែលជាប្រធានក្រុមយុវជនសំរាម​ បានធ្វើការប្រមូលសំរាមនៅក្នុងលូទឹកស្អុយនៅម្តុំបឹងត្របែក អស់ពេលជាច្រើនខែមកហើយ ខណៈទទួលការឧបត្ថម្ភពីមហាជនទាំងថវិកា និងសម្ភារៈផ្សេងៗមួយចំនួនផងដែរ។

ក្រៅតែពីប្រមូលសំរាមចេញពីលូទឹកស្អុយ លោក សាន ដារ៉ាវីត ក៏បានប្រកាសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយបានច្នៃសំរាមឱ្យទៅជាវត្ថុប្រើប្រាស់ផ្សេងៗទៀត ដោយមានក្នុងរូបភាពខាងក្រោមនេះ៖ ថ្ងៃទី ១០៥ នៅលូបឹងត្របែក ខ្ញុំ និង ក្រុមបានធ្វើកន្លែង ប្រវត្តិសាស្រ្តមួយទៀត!! អ្នកទាំងអស់គ្នាក៏អាចចូលរួមសាងប្រវត្តិសាស្រ្តជាមួយពួកយើងបានដូចគ្នា!!»។៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង