រកយូរហើយ! សាលាជប៉ុនមួយ បង្រៀនសិស្សខ្មែរដោយឥតគិតថ្លៃ តាមស្តង់ដារជប៉ុនទៀត

សាលា CIESF Leaders Academy គឺជាសាលារៀនគំរូមួយដែលមានស្ដង់ដារសិក្សាបែបប្រទេសជប៉ុន (បើកដំណើរកាលពីឆ្នាំ២០១៦) បណ្ដុះបណ្ដាលសិស្សចាប់ពីថ្នាក់មតេយ្យ រហូតដល់អនុវិទ្យាល័យ ដោយផ្ដោតលើចំណេះដឹង បញ្ញាស្មារតី ជំនាញ និងសមត្ថភាពប្រកបដោយគុណភាពខ្ពស់ និងអាចក្លាយជាអ្នកដឹកនាំនៅពេលអនាគត។

កាលពីថ្ងៃទី ៦ ខែមិថុនានេះ សាលាទើបតែសម្ផោធអា​អគារ ២ ខ្នង​មាន​បន្ទប់​រៀន​ចំនួន ១៥ ចាប់ពី​ថ្នាក់​មតេ្តយ្យ​សិក្សា​ដល់​អនុវិទ្យាល័យ​ ក្រោមការចូលរួមពីរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ហើយបច្ចុប្បន្ន​នេះ មាន​សិស្ស​ចំនួន ៨៥ នាក់​ដោយ​ក្នុង​នោះ​ភាគច្រើន​ជា​កុមារា​។

សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF មានទីតាំងស្ថិតនៅ ភូមិកោះក្របី សង្កាត់ព្រែថ្មី ខណ្ឌច្បារអំពៅ រាជធានៅភ្នំពេញ។ សាលាភាពជាអ្នកដឹកនាំរបស់មូលនិធិស៊ីសេហ្វ CIESF បង្រៀន២ភាសា គឺភាសាខ្មែរ និងភាសាជប៉ុន ហើយការរៀននៅសាលានេះពុំមានបង់ប្រាក់នោះទេ។

សូមបញ្ជាក់ផងដែរថា កម្មវិធី​សិក្សា​នៅ​សាលា CLA មាន​ភាសា​ខ្មែរ ប្រវត្តិសាស្ត្រ សិក្សា សង្គម វិទ្យាសាស្ត្រ គណិតវិទ្យា កីឡា តន្ត្រី ដោយ​ស្រប​តាម​កម្មវិធីសិក្សា​ប្រទេស​ជប៉ុន​។ សិស្ស​មត្តេយ្យ​សិក្សា​រហូត​ដល់​ថ្នាក់​ទី​​ ២ ផ្តោត​ទៅ​លើ​តែ​ភាសា​ខ្មែរ និង​ជប៉ុន​តែ​ប៉ុណ្ណោះ ​ដោយ​ភាសា​អង់គ្លេស​នឹង​បញ្ចូល​នៅ​ថ្នាក់​ទី ៣​។

គួរបញ្ជាក់ផងដែរថា ​សិស្ស​ដែល​រៀន​ចប់​ទី​ ៩ នឹងអាច​បន្ត​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​កម្ពុជា​បាន ហើយ​ពិសេសជាងនេះទៀត បើសិនជា​សិស្ស​​មាន​សមត្ថភាពខ្លាំង ហើយរៀន​ពូកែ​ក៏នឹង​អាច​ទៅ​រៀន​បន្តការសិក្សា​នៅ​ប្រទេស​ជប៉ុន​នៅ​ថ្នាក់​បរិញ្ញាបត្រ​ផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង