ជនជាតិជប៉ុនពីររូបនេះហើយ ដែលជួយសាងសង់សាលាឱ្យខ្មែរ និងជួយអភិរក្សប្រាសាទខ្មែរ

ប្រជាជនកម្ពុជាសុទ្ធតែបានដឹងថាជប៉ុន​ជា​ប្រទេស​ផ្ដល់​ជំនួយ​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​​ការអប់រំ​ ​ការ​អភិរក្ស​​ជាដើម​។​ តែយើងមិន​ដែលបានធ្លាប់លឺឬស្គាល់​ជនជាតិ​ជប៉ុន​ដែល​ជា​បុគ្គល​ដ៏​សំខាន់​ ​ដែលបាន​លះបង់​ទាំង​កម្លាំងកាយ​ ​កម្លាំងចិត្ត​ ​និង​ ​ទ្រព្យសម្បត្តិ​ ​ជួយ​ដល់​ប្រជាជន​ ​និង​ ​ប្រទេស​កម្ពុជាឡើង​ ​។​ ​តទៅ​នេះ​សូម​បង្ហាញមុខ​លោកតា​ ​និង​ ​លោកយាយ​ ​ជប៉ុន​ ​២​ ​រូប​ ​តែង​ជួយ​កម្ពុជា​រហូត​មក​​៖​ ​

​១​.​ ​លោក​សាស្រ្តា​ចារ្យ​ ​Takeshi​ ​Nakagawa​ ​

លោក​សាស្រ្តា​ចារ្យ​ ​Takeshi​ ​Nakagawa​្ បានដឹកនាំក្រុមរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារ ប្រាសាទអង្គរដែល​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៤​ ​និង​ ​បាន​អនុវត្ត​នូវ​គម្រោង​អភិរក្ស​តំបន់​ប្រវត្តិ​សាស្រ្ត​អង្គរ​ ​ព្រមទាំង​បាន​ចូលរួម​ក្នុង​កិច្ចការ​ជួសជុល​បណ្ណាល័យ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត​ ​ប្រាសាទសួព្រ័ត្រ​ ​និង​ប្រាសាទបាយ័ន​ ​។​

ចាប់ពី​ឆ្នាំ២០០៥​ ​គម្រោង​ជួសជុល​ប្រាសាទបាយ័ន​ត្រូវ​បាន​អនុវត្ត​រួមគ្នា​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ក្រោម​ឈ្មោះ​ ​JASA​ ​ហើយ​តាមរយៈ​គម្រោង​ជួល​ជុល​រួមគ្នា​នេះ​ ​គឺ​បាន​ចូលរួម​បង្កើន​សមត្ថភាព​អ្នកបច្ចេកទេស​ជាច្រើន​រូប​ ​។​ ​លោក​សា​ស្រ្តាចារ្យ​ ​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​បឋម​លើ​ប្រាសាទព្រះវិហារ​ ​និង​ ​ការ​អភិរក្ស​តំបន់​សំបូរ​ព្រៃ​គុក​ទៀតផង​ ​។​

​ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​ប្រាសាទបុរាណ​នៅ​កម្ពុជា​ ​អស់​ជាង​ ​២០​​ឆ្នាំ​ ​នៅ​ថ្ងៃទី០៣​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​លោក​សាស្រ្តា​ចារ្យ​ ​Takeshi​ ​Nakagawa​ ​ជា​សហប្រធាន​គម្រោង​ជប៉ុន​-​អប្សរា​ ​ការពារ​ប្រាសាទ​អង្គរ​ ​(​JASA​)​ ​បាន​ទទួលលិខិត​សរសើរ​របស់​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​ ​ដែល​ជា​ការ​លើកទឹកចិត្ត​ចំពោះ​ ​លោក​សាស្រ្តា​ចារ្យ​ទៅលើ​ការ​ថែរក្សា​បេតិកភណ្ឌ​កម្ពុជា​ ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​និង​ ​ការ​ពង្រឹង​ចំណងមិត្តភាព​រវាង​ជប៉ុន​ ​និង​កម្ពុជា​ ​។

គួរបញ្ចាក់ផងដែរថាលោកគឺ​សាស្រ្តា​ចារ្យ​ ​Takeshi​ ​Nakagawa​ ​គឺជា​ស្ថាបត្យករ​ដ៏​លេចធ្លោ​ ​និង​ ​ជា​សាស្រ្តា​ចារ្យ​កិត្តិយស​នៃ​សាកល​វិទ្យាល័យ​វ៉ា​សេដា​នៅ​ប្រទេស​ជប៉ុន។

២​.​ ​លោកយាយ​ ​Osanai​ ​Mieko​

បច្ចុប្បន្ន​នេះ ​លោកយាយ​ ​Osanai​ ​Mieko​ ​មាន​អាយុ៨៩ឆ្នាំ​ ​ជា​ស្ថាបនិក​អង្គការ JAPAN​ ​TEAM​ ​OF​ ​YOUNG​ ​HUMAN​ ​POWER​ ​(​JHP​)​ ​បាន​ជួយ​កសាង​សាលារៀន​ចំនួន​ ​៣៤៧ខ្នង​ ​ដល់​កម្ពុជា​ចាប់តាំងពី​ឆ្នាំ១៩៩៣ មក​ម៉្លេះ ​។​​លោកយាយ​ ​Osanai​ ​Mieko​ ​ក៏បានជួយ​ប្រទេស​ផ្សេងៗជាច្រើនទៀត​។ ​លោកយាយបាន​កសាង​សាលារៀន​ ​កន្លែង​ជ្រោក​កោន​ ​សម្រាប់​ជនភៀសខ្លួន​ដោយសារ​សង្គ្រាម​ដូចជា​ ​ប្រទេស​នៅក្នុង​ទ្វីប​អាហ្វ្រិក​ ​នេប៉ាល់​ ​ឡាវ​ ​ឥណ្ឌា​ ​អ៊ីរ៉ាក់​ ​អាហ្វហ្គានីស្ថាន​ជាដើម​ ​។​ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំនោមប្រទេសផ្សេងៗទៀតដែលលោកយាយបាន​លះបង់​ទាំង​កម្លាំងកាយ​ ​កម្លាំងចិត្ត​ ​និង​ ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរ​ ​ឱ្យ​រួចផុត​ពី​បន្ទាត់​ក្រីក្រ​តាមរយៈ​វិស័យ​អប់រំ​ ​។​

ក្រៅពី​ជួយ​សាងសង់​សាលារៀន​រាប់​រយ​ខ្នង​ ​ដោយបាន​បំពាក់​បរិក្ខារួ​ច​ជាស្រេច​នេះ​ ​លោកយាយ​បាន​ចូលរួម​ចំណែក​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ទៀត​នៅ​កម្ពុជា​ ​ដូចជា​ ​កសាង​ផ្លូវ​ ​ប្រព័ន្ធ​ទំនប់​ការពារ​ទឹកជំនន់​ ​លូ​ ​ប្រព័ន្ធ​ទឹក​ស្អាត​ ​អណ្ដូង​ ​ជាពិសេស​ជួយ​ ​ផ្ដល់​ជា​សំភា​រៈ​ផ្សេង​ៗ​ ​ដែល​ប្រជាជន​កម្ពុជា​កំពុង​ត្រូវការ​ ​និង​ ​តម្រូវការ​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​នេះ​ ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sakarach