អបអរសាទរ! ម្ចាស់បទ«ប៊ិះស៊យ»ទទួលបានម៉ូតូកង់បីឥណ្ឌាដូចបំណងហើយ

លោក ឃុំ ប៉ុណ្ណាដែត ដែលតំណាងឲ្យសប្បុរសជនម្នាក់ឈ្មោះ Ly Lay បានធ្វើការប្រគល់ម៉ូតូកង់បីឥណ្ឌា ជូន លោក ប៊ូ វិចិត្រ ដោយផ្ទាល់ដៃហើយ។ លោក ឃុំ ប៉ុណ្ណាដែត ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា៖

“ខ្ញុំបាទតំណាងអោយ​បងប្រុស​ Ly Lay​ បានប្រគល់​កង់បី​ ឥណ្ឌា​ មួយគ្រឿង​ដល់លោក​ ប៊ូ វិចិត្រ​ ដេីម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ​ ជំនួសមុខអោយ​ លោក​ បូ៊ វិចិត្រ​ សូមជូនពរអោយបងប្រុស​ លី​ ឡាយ​ មានសុខភាពល្អ​ នឹងសេចក្តីសុខក្នុងក្រុមគ្រួសារ”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីម្សិលមិញនេះ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ទាក់ទង ម្ចាស់បទ “ប៊ិះស៊យ” ក្រោយពីម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Jenny Chamroeun បានជួបផ្ទាល់ជាមួយ អតីតតារាចម្រៀង ប៊ូ វិចិត្រ រូបនេះ ក្នុងសភាពដុនដាប អាយ៉ែរឡានឲ្យគេ នៅក្បែរក្លឹបកម្សាន្ត ៥៥ នៅជិតអាហារដ្ឋាន យាយម្លូរ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក