ក្តៅៗ! បាក់អាគារ៧ជាន់ក្នុងក្រុងព្រះសីហនុ សង្កត់មនុស្សស្លាប់ជាច្រើននាក់ ព្រឹកមិញនេះ

អាគារកំពុងសង់ថ្មីមួយកន្លែងកំពស់៧ជាន់នៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៩នេះ ក្នុងនោះកន្លែងលាងរថយន្តអារុណរះ និងផ្ទះពលរដ្ឋម្ខាងទៀតដែលនៅជាប់នោះ ក៏ទទួលរងផលប៉ះពាល់និងរងការខូចខាតរថយន្តនិងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះដែរ ។

សេចក្តីរាយការណ៏បឋមពីកន្លែងកើតហេតុមកថា មានមនុស្សមួយចំនួនភាគច្រើនជាកម្មករបានជាប់ក្នុងគំនរអាគាររំបាក់នេះ ប៉ុន្តែភ្លាមៗមិនទាន់ដឹងពីចំនួនពិតប្រាកដឬមានអ្នកស្លាប់និងរបួសប៉ុន្មាននាក់ឡើយ ។ ករណីនេះសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងអន្តរាគមន៍ជួយជនរងគ្រោះដែលជាប់ក្នុងគំនរបាក់បែកនោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ tvfb