ស្ងាត់ៗ កំពូលតារាចម្រៀង ខេមរៈ សេរីមន្ត ទម្លាយរូបភាពជាមួយភរិយានៅឯ….

ប្រិយមិត្តពិតជាស្គាល់និងជ្រាបច្បាស់ជាពិសេមិត្តយុវវ័យក៌ដូចជាហ្វេនៗ កំពូលតារាចំរៀងល្បី លោក ខេមរៈ សេរីមន្ត ដែល មានប្រជាប្រិយភាព លោកខេមរៈ សិរីមន្ត ទទួលបានការ គំាទ្រយ៉ាងខ្លំាងពីសំណាក់មហាជនកាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ ដែលលោកតែងតែមានអ្វីប្លែកៗបង្ហាញទៅកាន់អ្នកគាំទ្រជានិច្ចស្របពេលដែលរូបរាងកាន់តែសង្ហាខ្លាំងឡើង។

ជាមួយគ្នានេះដែរ ឃើញថាសមត្ថភាពច្រៀងនៅក្នុងបទចាស់ៗរបស់លោកពិតជាពីរោះខ្លាំង និងច្រៀងបានយ៉ាងល្អគួរឲ្យសរសើរតែម្តង មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រពិតជាពេញចិត្ត ទប់ការសរសើរមិនបាននោះទេ។

បច្ចុប្បន្នតារាប្រុសរូបនេះ បានទទួលបានចំ ណង ដៃ កូនប្រុសស្រី៣នាក់រួចមកហើយ ដែលកូនទី៣ទើបតែសំរាលបានផងដែរ។ យ៉ាងណាមិញកាលពីចូលឆ្នំាថ្មីសិរី មង្គល២០១៩ កន្លងផុតទៅថ្មីៗនេះមាន តារាជាច្រើនបាននាំគ្នាបង្ហាញក្តីស្រលាញ់ទៅកាន់គូស្នេហ៍ ប្រពន្ធកូនយ៉ាងមានក្តីសុខយ៉ាងគួរឲ្យចាប់អារម្មណ៍ ដែលក្នុងនោះ ក៏មានតារារូបនេះផងដែរ។

ក្រោយពីសម្រាកពីការងារ លោកក៏បាន ផ្តល់ក្តីសុខយ៉ាងពេញលេញទៅកាន់ភរិយា ជាទីស្រលាញ់ទាំងសរសៃនៅខ្ចី នាំនាងដើរលេងអោបថើបគ្នាយ៉ាងផ្អែមល្ហែម នៅលើឡានស៊េរីទំនើបតម្លៃរាប់ម៉ឺនដុល្លាររបស់ខ្លួន។បន្ទាប់ពីបានឃើញសកម្មភាពដ៏ផ្អែមល្ហែមបែបនេះ អ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល ព្រោះថានេះជាលើកទី១ដែលលោក និងភរិយា បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងបែបនេះ មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើនក៏បាននាំគ្នាសរសើរដល់លោក ដែលជាស្វាមីល្អ តែងតែនៅក្បែរ មើលថែភរិយា និងផ្តល់សេចក្តីសុខឲ្យនាងជានិច្ច។

ប៉ុន្តែថ្ងៃនេះផងដែរពិតជាមានការភ្ញាក់ផ្អើលជាខ្លំាងដោយលោក ខេមរៈ សេរីមន្ត បានទម្លាយរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកនៅក្រៅប្រទេសនៅក្នុងថ្ងៃខួបកំនើតភរិយាលោកនៅថ្ងៃនេះដោយភ្ញាចប់ជាមួសារមួយថា៖ ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ភរិយាសម្លាញ់សូមអោយអូនមានសុភាពល្អនឹងសុភមង្គលជារៀងរហូត(រូបកាល4,5ឆ្នាំមុន)៕

 

ដកស្រង់ដោយ៖​ លោក ប៊ុត​ ហេង

ប្រភព៖ khmertopnews