វត្តមួយនៅខេត្តក្រចេះ សាងឡើងក្នុងសតវត្សទី១៨ និងដើមសតវត្សទី១៩ មាន..
វត្តបទុមនី វណ្ណរាម ហៅវត្តរកាកណ្តាល សាងឡើងក្នុងសតវត្សទី១៨ និងដើមសតវត្សទី១៩ ជាវត្តដែលមានចំណាស់មួយនៅក្នុងក្រុងក្រចេះ និងជារមនីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តបែបសាសនាមួយក្នុងចំណោមរមនីយដ្ឋានប្រវត្តិសាស្រ្តដទៃទៀតរបស់ខេត្ត។បើបានមកលេងខេត្តក្រចេះ កុំភ្លេចចូលទស្សនា៖
ខាងក្រោមនេះជាមតិរបស់មហាជន៖
ញ៉ឹក ភីលីន៖ ស្រុកកំណេីតខ្ញុំតាមដែលយាយខ្ញុំប្រាប់កាលពីដេីមមានពស់អ្នកតាធំមួយក្បាលចេញចូលវិហារនេះរហូតតែមានមនុស្សមួយចំនួនប៉ុណ្ណោះដែលអាចឃេីញវា។Li Da ៖វិហារនឹងជាទឹកដីកំនើតរបស់ខ្ញុំអរគុណបងដែលបានផុស។
Vida Pura៖ ធ្លាប់ដើរកាត់កាលរៀនថ្នាក់បឋមទី១ដល់ទី៣ កាលណោះវិហារចាស់ទ្រុឌទ្រោម អត់ដែលហ៊ានចូលឮគេថាខាងក្នុងមានពស់ធំមួយចាំថែរក្សាវិហារ។
Nøũrñ Tõũċĥ Siñgle ៖ទឹកដីកំណើតខ្ញុំតើអរគុណបងដែរបានផ្សព្វផ្សាយពីប្រវត្តិសាស្រ្តខ្មែរតាមពិតទៅកន្លែងនឹងគេហៅ
វិហារចាស់ទេមិនមែនវត្តទេបង។
ប្រសិនជាមានប្រិយមិត្តដឹង តើអាចជួយចែករំលែកព័ត៌មាន ឬប្រវត្តិរបស់ព្រះវិហារនេះផងបានដែរឬទេ?សូមអរគុណ៕
ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ Meng Hor Actex