សេដ្ឋីទាំង ៤៣ ប្រទេស (៤៣ រូប) ជាប់លំដាប់ថ្នាក់លេខ ១ ដែលមានជាងគេបំផុតក្នុងប្រទេស ប្រចាំឆ្នាំ២០១៧

 

បើតាមគេហទំព័រ bloomberg បានបង្ហាញពីសេដ្ឋីពាន់លានដុល្លារអាមេរិកចំនួន ៥០០ នាក់នៅលើពិភពលោកប្រចាំឆ្នាំ២០១៧។ ដូចនេះ ដែនដីនៃការចែករំលែក ដកស្រង់សេដ្ឋីនៅតាមប្រទេសនីមួយនៅលើពិភពលោកចំនួន ៤៣ ប្រទេស (៤៣ នាក់) ចំណាត់ថ្នាក់លេខ ១។ តើសេដ្ឋីតាមប្រទេសនីមួយៗរូបណាជាប់ចំណាត់ថ្នាក់លេខ ១? មានចំនួនទ្រព្យសម្បត្តិចំនួនប៉ុន្មានដែរ? តោះអានទាំងអស់គ្នាដូចខាងក្រោមនេះ៖

៤៣) លោក Antti Herlin មានទ្រព្យសម្បត្តិសរុប ៤.៤៦ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសហ្វាំងឡង់

លោក Antti Herlin ជាជនជាតិហ្វាំងឡង់ ដែលជាប្រធានក្រុមហ៊ុនសំណង់ KONE Corporation ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៤៣២ នៅលើពិភពលោក។

៤២) លោក Rinat Akhmetov មានទ្រព្យសម្បត្តិសរុប ៤.៦៤ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសអ៊ុយក្រែន

លោក Rinat Akhmetov ជាជនជាតិអ៊ុយក្រែន ដែលជាម្ចាស់ក្រុមហ៊ុនហិរញ្ញវត្ថុ System Capital Management Group ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៤១០ នៅលើពិភពលោក។

៤១) លោក Olav Thon មានទ្រព្យសម្បត្តិសរុប ៤.៦៥ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសន័រវេស

លោក Olav Thon ជាជនជាតិន័រវេស ដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Olav Thon Group ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៤០៩ នៅលើពិភពលោក។

៤០) លោក Kenneth Dart មានទ្រព្យសម្បត្តិសរុប ៥.៥០ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅកោះកាយម៉ែន

លោក Kenneth Dart ជាជនជាតិអាមេរិក ដែលជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Dart Container Corporation ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៣៣៤ នៅលើពិភពលោក។

៣៩) លោក Bidzina Ivanishvili មានទ្រព្យសម្បត្តិសរុប ៥.៧៧ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសចចចៀ

លោក Bidzina Ivanishvili ជាជនជាតិចចចៀ ដែលអតីតនាយករដ្ឋមន្រ្តីប្រទេសចចចៀ ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ២៩៣ នៅលើពិភពលោក។

៣៨) លោក Budi Hartono មានទ្រព្យសម្បត្តិសរុប ៦.២ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសបែលហ្សិក

លោក Budi Hartono ជាជនជាតិបែលហ្សិក ដែលជាម្ចាស់ក្រុមហ៊ុនអ្នកវិនិយោគពាណិជ្ជកម្ម Pargesa Holding ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ២៦១ នៅលើពិភពលោក។

៣៧) លោក Terry Gou មានទ្រព្យសម្បត្តិសរុប ៦.៤ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅកោះតៃវ៉ាន់

លោក Terry Gou ជាជនជាតិចិន ដែលជាស្ថាបនិក និងប្រធានក្រុមហ៊ុនបច្ចេកវិទ្យា Foxconn ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ២៥០ នៅលើពិភពលោក។

៣៦) លោក Nassef Sawiris មានទ្រព្យសម្បត្តិសរុប ៦.៥៣ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសអេហ្ស៊ីប

លោក Nassef Sawiris ជាជនជាតិអេហ្ស៊ីប ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសំណង់ Orascom ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ២៤៨ នៅលើពិភពលោក។

៣៥) លោក John P Grayken មានទ្រព្យសម្បត្តិសរុប ៦.៨១ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសអៀកឡង់

លោក John P Grayken ជាជនជាតិអាមេរិក-អៀកឡង់ ដែលជាស្ថាបនិក និងប្រធានក្រុមហ៊ុនសមធម៌ឯកជន Lone Star Funds ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ២៣៦ នៅលើពិភពលោក។

៣៤) លោក Henry Sy Sr មានទ្រព្យសម្បត្តិសរុប ៧.៤២ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសហ្វីលីពីន

លោក Henry Sy Sr ជាជនជាតិហ្វីលីពីន ដែលជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ SM Group ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ២១៧ នៅលើពិភពលោក។

៣៣) លោក Majid Al Futtaim មានទ្រព្យសម្បត្តិសរុប ៧.៦២ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសសហពន្ធ័អារ៉ាប់រួម

លោក Majid Al Futtaim ជាជនជាតិសហពន្ធ័អារ៉ាប់រួម ដែលជាស្ថាបនិក និងម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Majid Al Futtaim Group ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ២០៩ នៅលើពិភពលោក។

៣២) លោក Graeme Hart មានទ្រព្យសម្បត្តិសរុប ៧.៧៦ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសញូស៊ីឡេន

លោក Graeme Hart ជាជនជាតិញូស៊ីឡែន ដែលជាម្ចាស់ធនាគារ Rank Group ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ២០៦ នៅលើពិភពលោក។

៣១) លោក Budi Hartono មានទ្រព្យសម្បត្តិសរុប ៨.០៤ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសអាហ្រ្វិកខាងត្បូង

លោក Budi Hartono ជាជនជាតិអាហ្វ្រិកខាងត្បូង ដែលជាប្រធានក្រុមហ៊ុនលក់ទំនិញប្រណិត Compagnie Financiere Richemont SA ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ១៩៥ នៅលើពិភពលោក។

៣០) លោក Wee Cho Yaw មានទ្រព្យសម្បត្តិសរុប ៨.១២ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសសិង្ហបុរី

លោក Wee Cho Yaw ជាជនជាតិសិង្ហបុរី ដែលជាប្រធានក្រុមហ៊ុន United Overseas ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ១៩០ នៅលើពិភពលោក។

២៩) លោក Eyal Ofer មានទ្រព្យសម្បត្តិសរុប ៩.១១ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសអ៊ីស្រាអែល

លោក Eyal Ofer ជាជនជាតិអ៊ីស្រាអែល ដែលជាប្រធានក្រុមហ៊ុនគ្រប់គ្រងកប៉ាល់ Zodiac Group ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ១៥៦ នៅលើពិភពលោក។

២៨) លោក John Fredriksen មានទ្រព្យសម្បត្តិសរុប ១០.៥ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសស៊ីប

លោក John Fredriksen ជាជនជាតិស៊ីប ដែលជាម្ចាស់ក្រុមហ៊ុនកប៉ាល់ និងប្រេងកាត Marine Harvest ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ១៣៥ នៅលើពិភពលោក។

២៧) លោក Kjeld Kristiansen មានទ្រព្យសម្បត្តិសរុប ១០.៥ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសដាណឺម៉ាក

លោក Kjeld Kristiansen ជាជនជាតិដាណឺម៉ាក ដែលអតីតនាយកប្រតិបត្តិក្រុមហ៊ុនផលិតតុក្កតា The Lego Group ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ១៣៣ នៅលើពិភពលោក។

២៦) លោក Joseph Tsai មានទ្រព្យសម្បត្តិសរុប ១១.៤ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសកាណាដា

លោក Joseph Tsai ជាជនជាតិកាណាដា ដែលជាសហស្ថាបនិកក្រុមហ៊ុនលក់ផលិតផលអនឡាញ Alibaba Group ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ១២៥ នៅលើពិភពលោក។

២៥) លោក Aliko Dangote មានទ្រព្យសម្បត្តិសរុប ១១.៨ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសនីហ្សេរីយ៉ា

លោក Aliko Dangote ជាជនជាតិនីហ្សេរីយ៉ា ដែលជានាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុន Dangote Group ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ១២០ នៅលើពិភពលោក។

២៤) លោក Budi Hartono មានទ្រព្យសម្បត្តិសរុប ១២ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសឥណ្ឌូនេស៊ី

លោក Budi Hartono ជាជនជាតិឥណ្ឌូនេស៊ី ដែលជាម្ចាស់ក្រុមហ៊ុនផលិតថ្នាំជក់ Djarum ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ១១១ នៅលើពិភពលោក។

២៣) លោក Petr Kellner មានទ្រព្យសម្បត្តិសរុប ១២.២ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសសាធារណរដ្ឋឆេក

លោក Petr Kellner ជាជនជាតិឆេក ដែលជាសហស្ថាបនិកក្រុមហ៊ុនហិរញ្ញវត្ថុ និងវិនិយោគ PPF Group ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ១០៨ នៅលើពិភពលោក។

២២) លោក Hugh Grosvenor មានទ្រព្យសម្បត្តិសរុប ១២.៩ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសអង់គ្លេស

លោក Hugh Grosvenor ជាជនជាតិអង់គ្លេស ដែលទទួលកេរ្តិ៍មរតកពីក្រុមហ៊ុនអចលនទ្រព្យ Grosvenor Group ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៩៦ នៅលើពិភពលោក។

២១) លោក Dietrich Mateschitz មានទ្រព្យសម្បត្តិសរុប ១៣.៤ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសអូទ្រីស

លោក Dietrich Mateschitz ជាជនជាតិអូទ្រីស ដែលជាសហស្ថាបនិកក្រុមហ៊ុនភេសជ្ជៈ Red Bull ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៩០ នៅលើពិភពលោក។

២០) លោកស្រី Gina Rinehart មានទ្រព្យសម្បត្តិសរុប ១៣.៩ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសអូស្រ្តាលី

លោកស្រី Gina Rinehart ជាជនជាតិអូស្រ្តាលី ដែលប្រធានក្រុមហ៊ុនរ៉ែ Hancock Prospecting ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៨៨ នៅលើពិភពលោក។

២០) លោកស្រី Charlene de Carvalho-Heineken មានទ្រព្យសម្បត្តិសរុប ១៤.៩ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសហូឡង់

លោកស្រី Charlene de Carvalho-Heineken ជាជនជាតិហូឡង់ ដែលម្ចាស់ភាគហ៊ុន (២៥%) ក្រុមហ៊ុនស្រាបៀរ Heineken ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៨០ នៅលើពិភពលោក។

១៩) លោក Ernesto Bertarelli មានទ្រព្យសម្បត្តិសរុប ១៥.៦ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសស្វីស

លោក Ernesto Bertarelli ជាជនជាតិស្វីស ដែលជានាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគ Serono ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៧៦ នៅលើពិភពលោក។

១៨) លោក Alejandro Santo Domingo មានទ្រព្យសម្បត្តិសរុប ១៦.៤ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសកូឡំប៊ី

លោក Alejandro Santo Domingo ជាជនជាតិកូឡំប៊ី ដែលជាប្រធានក្រុមហ៊ុនភេសជ្ជៈ និងអាហារ Grupo Empresarial Bavaria S.A. ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៦៤ នៅលើពិភពលោក។

១៧) លោក Charoen Sirivadhanabhakdi មានទ្រព្យសម្បត្តិសរុប ១៦.៦ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសថៃ

លោក Charoen Sirivadhanabhakdi ជាជនជាតិថៃ ដែលជាប្រធានក្រុមហ៊ុនស្រាបៀរ ThaiBev ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៦២ នៅលើពិភពលោក។

១៦) លោកស្រី Iris Fontbona មានទ្រព្យសម្បត្តិសរុប ១៦.៩ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសឈីលី

លោកស្រី Iris Fontbona ជាជនជាតិឈីលី ជាអ្នកដែលទទួលកេរ្តិ៍មរតកពីក្រុមហ៊ុនលក់ទំនិញ Antofagasta PLC ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៦១ នៅលើពិភពលោក។

១៥) លោក Tadashi Yanai មានទ្រព្យសម្បត្តិសរុប ១៧.៣ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសជប៉ុន

លោក Tadashi Yanai ជាជនជាតិជប៉ុន ដែលជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនផលិតផលលក់រាយ Fast Retailing ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៥៨ នៅលើពិភពលោក។

១៤) លោក Robert Kuok មានទ្រព្យសម្បត្តិសរុប ១៨.៤ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសម៉ាឡេស៊ី

លោក Robert Kuok ជាជនជាតិម៉ាឡេស៊ី ដែលជាប្រធានក្រុមហ៊ុនរមណីដ្ឋាន និងសណ្ឋាគារ Shangri-La Hotels and Resorts Chain ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៥៤ នៅលើពិភពលោក។

១៣) លោក Alwaleed Al Saud មានទ្រព្យសម្បត្តិសរុប ១៩ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសសារ៉ាប់ប៊ីសាអូឌីត

លោក Alwaleed Al Saud ជាជនជាតិសារ៉ាប់ប៊ីសាអូឌីត ដែលជានាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុនវិនិយោគ Kingdom Holding ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៥០ នៅលើពិភពលោក។

១២) លោក Vladimir Potanin មានទ្រព្យសម្បត្តិសរុប ១៩.២ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសរុស្ស៊ី

លោក Vladimir Potanin ជាជនជាតិរុស្ស៊ី ដែលជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Interros ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៤៩ នៅលើពិភពលោក។

១១) លោក Lee Kun Hee មានទ្រព្យសម្បត្តិសរុប ២២.១ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសកូរ៉េខាងត្បូង

លោក Lee Kun Hee ជាជនជាតិកូរ៉េខាងត្បូង ដែលជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យា Samsung ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៣៦ នៅលើពិភពលោក។

១០) លោក Giovanni Ferrero មានទ្រព្យសម្បត្តិសរុប ២២.៨ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសអ៊ីតាលី

លោក Giovanni Ferrero ជាជនជាតិអ៊ីតាលី ដែលជានាយកប្រតិបត្តិក្រុមហ៊ុនអាហារ និងភេសជ្ជៈ Ferrero SpA ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៣៤ នៅលើពិភពលោក។

៩) លោកស្រី Susanne Klatten មានទ្រព្យសម្បត្តិសរុប ២២.៩ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសអាល្លឺម៉ង់

លោកស្រី Susanne Klatten ជាជនជាតិអាល្លឺម៉ង់ ដែលជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនឡាន BMW ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៣៥ នៅលើពិភពលោក។

៨) លោក Jorge Paulo Lemann មានទ្រព្យសម្បត្តិសរុប ៣១.២ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសប្រេស៊ីល

លោក Jorge Paulo Lemann ជាជនជាតិប្រេស៊ីល ដែលជាម្ចាស់ភាគហ៊ុនភេសជ្ជៈ និងអាហារ ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ២៧ នៅលើពិភពលោក។

៧) លោក Mukesh Ambani មានទ្រព្យសម្បត្តិសរុប ៤០.៧ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសឥណ្ឌា

លោក Mukesh Ambani ជាជនជាតិឥណ្ឌា និងជាប្រធានក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនថាមពល, គីមីឥន្ធនៈ, វាយនភ័ណ្ឌ, ធនធានធម្មជាតិ, ផលិតផលលក់រាយនិងទូរគមនាគមន៍ ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ១៩ នៅលើពិភពលោក។

៦) លោក Ingvar Kamprad មានទ្រព្យសម្បត្តិសរុប ៤៦.៥ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសស៊ុយអែត

លោក Ingvar Kamprad ជាជនជាតិស៊ុតអែត និងជាស្ថាបនិកក្រុមហ៊ុន IKEA ដែលជាក្រុមហ៊ុនលក់គ្រឿងសង្ហារឹម, សម្ភារៈផ្ទះបាយ និងគ្រឿងសំណង់។ ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ១៤ នៅលើពិភពលោក។

៥) លោក Jack Ma មានទ្រព្យសម្បត្តិសរុប ៤៧.១ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសចិន

លោក Jack Ma ជាជនជាតិចិន និងជាស្ថាបនិកក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនលក់ផលិតផលតាមអនឡាញ ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ១១ នៅលើពិភពលោក។

៤) លោក Bernard Arnault មានទ្រព្យសម្បត្តិសរុប ៦០.៩ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសបារាំង

លោក Bernard Arnault ជាជនជាតិបារំាង និងជានាយកប្រតិបត្តិក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនលក់ទំនិញទំនើប និងប្រណិត ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៧ នៅលើពិភពលោក។

៣) លោក Carlos Slim មានទ្រព្យសម្បត្តិសរុប ៦២ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសម៉ិចស៊ិក

លោក Carlos Slim ជាជនជាតិម៉ិចស៊ិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Telmex ដែលជាក្រុមហ៊ុនផលិតផលទូរគមនាគមន៍ និងសេវាកម្ម ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៦ នៅលើពិភពលោក។

២) លោក Amancio Ortega មានទ្រព្យសម្បត្តិសរុប ៧៧.២ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសអេស្ប៉ាញ

លោក Amancio Ortega ជាជនជាតិអេស្ប៉ាញ និងជាស្ថាបនិកក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់សំលៀកបំពាក់ ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ៤ នៅលើពិភពលោក។

១) លោក Jeff Bezos មានទ្រព្យសម្បត្តិសរុប ៩៤.៦ ពាន់លានដុល្លារអាមេរិក ជាអ្នកមានជាងគេបំផុតលេខ ១ នៅប្រទេសអាមេរិក

លោក Jeff Bezos ជាជនជាតិអាមេរិក និងជាស្ថាបនិកក្រុមហ៊ុនលក់ផលិតផលអនឡាញ Amazon.com ហើយលោកជាអ្នកមានជាងគេបំផុតចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ bloomberg