ភ្ញាក់ព្រើត! កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ទម្លាយរូបកាលពីក្មេង មើល…
ថ្ងៃនេះសូមលើកយករូបភាពប្រាំបី ប្រាំបួនសន្លឹកមកបង្ហាញជូនបងប្អូនទាំងអស់ ឲ្យបានគយគន់នូវរូបចាស់ថ្មីរបស់តារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា។
ក្នុងចំណោមរូបនោះ មានរូបមួយសន្លឹកមានអាយុកាលចាស់ជាងគេ ៣០ឆ្នាំមកហើយ ដែលកាលនោះ កញ្ញា ត្រូវបានស្ត្រីម្នាក់ព ដោយប្រភពជុំវិញ មិនបានបញ្ជាក់ថា អ្នកដែលពនោះត្រូវអ្នកណានោះទេ ប៉ុន្តែអ្នកគាំទ្រលើកឡើងថា «ទំនងជាម្តាយ»។
ឱក សុគន្ធកញ្ញា មានទីកន្លែងកំណើតស្ថិតនៅ ខណ្ឌចំការមន រាជធានីភ្នំពេញ មានបងប្អូនបង្កើតចំនួន៣នាក់ ដោយនាងគឺជាកូនច្បងនៅក្នុងគ្រួសារ។ បន្ទាប់ពីបានប្រឡងជាប់ថា្នក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាងក៏បានទៅបន្តចាប់យកជំនាញសិល្បៈនៅឯសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ។ ឪពុករបស់នាងមានឈ្មោះ ឱក បូនី ជាតនន្ត្រីករ និង ម្ដាយឈ្មោះ អ៊ីន សុគន្ធ ជាគ្រូបង្រៀន និង អ្នកបង្ហាត់រាំនៅក្នុងសកលវិទ្យាល័យនោះ៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ pressnews