គ្រោះថ្នាក់ណាស់! អាហារកំពុងពេញនិយម ៧ មុខនេះ មិនល្អសម្រាប់សុខភាពរបស់អ្នកទេ

ក្រុមអ្នកជំនាញរបស់គេហទំព័រ Bright Side បានសិក្សាស្រាវជ្រាវលើសុវត្ថិភាពម្ហូបអាហារ ហើយជាលទ្ធផលពួកគេពិតជាភ្ញាក់ផ្អើលណាស់ ដោយសារតែម្ហូបអាហារកំពុងពេញនិយមសព្វថ្ងៃ បែរជាមិនល្អសម្រាប់សុខភាព។

ចង់ដឹងថាមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ៖

១) អយស្ទ័រឆៅ៖ ថ្វីត្បិតតែពពួកគ្រឿងសមុទ្រនេះ មានរសជាតិឆ្ងាញ់ក៏ដោយ ក៏ជាក់ស្តែង វាគឺជាកន្លែងដែលបាក់តេរីថ្មីៗកកើតច្រើនណាស់។ ហេតុនេះ អ្នកអាចយកវាទៅចម្អិនដោយអាំង ឬដុត វិញទើបជាការប្រសើរ។

២) ទឹកផ្លែឈើស្រស់៖ ទឹកផ្លែឈើស្រស់ៗ អាចបង្កជាការឆ្លងមេរោគ ដោយសារតែវាអាចមានវីរុស និងបាក់តេរី ដែលជួនកាលបង្កជាហានិភ័យ ច្រើនជាងអត្ថប្រយោជន៍ទៅទៀត។ ហេតុនេះ អ្នកគួរស្វែងរកទទួលទានទឹកផ្លែឈើ ដែលគេបញ្ជាក់ថាបានសម្លាប់មេរោគរួច ឬទទួលទានផ្លែឈើស្រស់តែម្តង ទើបជាការល្អ។

៣) សាច់នៅឆៅ៖ សាច់ដែលចម្អិនស្ទើរ ត្រឹម ៧១ អង្សារសេ មិនអាចសម្លាប់កោសិកាមេរោគ E.coli និង Salmonella ក្នុងសាច់បានទេ។ ហេតុនេះ ត្រូវទទួលទានសាច់ដែលឆ្អិនល្អ ទើបល្អសម្រាប់សុខភាព។

៤) ទឹកដោះគោស្រស់៖ ទោះបីជាគោនោះត្រូវបានគេថែទាំយ៉ាងយកចិត្តទុកដាក់ក៏ដោយ ក៏មនុស្សមិនគួរទទួលទានទឹកដោះគោ ដែលច្របាច់មកភ្លាមៗនោះដែរ ពីព្រោះវាអាចមានវីរុសនិងបាក់តេរីជាច្រើន។ ហេតុនេះជម្រើសល្អបំផុតគឺ ជ្រើសរើសទទួលទានទឹកដោះគោដែលសម្លាប់មេរោគរួច ឬទឹកដោះគោដែលដាំពុះ ទើបល្អសម្រាប់សុខភាព។

៥) ត្រីស្ងោរ៖ អ្នកវិទ្យាសាស្រ្តជនជាតិអេស្ប៉ាញបានរកឃើញថា ការចម្អិនត្រីទឹកសាប ដោយការស្ងោរអាចសម្លាប់ជាតិពុល Cyanotoxins បានតែ ១៨% ប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើចម្អិន ដោយការចំហុយ គឺអាចសម្លាប់ជាតិពុល Cyanotoxins បានដល់ទៅ ២៦% ឯណោះ។

៦) ផលិតផលសាច់កែច្នៃ៖ ការសិក្សារបស់សហរដ្ឋអាមេរិក បានរកឃើញថា ទោះបីជាផលិតផលសាច់កែច្នៃដែលមានតម្លៃថ្លៃ និងគុណភាពខ្ពស់ក៏ដោយ ក៏មានផ្ទុកសារធាតុនីត្រាត និងនីទ្រីតដែរ ដែលសារធាតុនេះអាចបង្កជាមហារីកបាន។ ហេតុនេះការជ្រើសរើសសាច់ស្រស់ មកធ្វើម្ហូបទទួលទាន ទើបជាការល្អបំផុត។

៧) អាហារកញ្ចប់៖ អាហារជានំកញ្ចប់ភាគច្រើនមានផ្ទុក butylated hydroxyanisole (BHA) និង butylhydroxytoluene (BHT) ដែលអាចបណ្តាលឲ្យអរម៉ូនប្រែប្រួលមិនប្រក្រតី ហើយប្រសិនបើទទួលទានជាប្រចាំ នឹងប្រឈមនឹងជំងឺមហារីកខ្ពស់។ ហេតុនេះ ការទិញទំនិញស្រស់ៗ មកចៀន ឬធ្វើខ្លួនឯងវិញ ទើបល្អសម្រាប់សុខភាព។

៨) បន្លែផ្លែឈើ ដែលកាត់ទុកសម្រាប់លក់៖ បន្លែនិងផ្លែឈើ ដែលគេលាង ឬកាត់រួច ទុកសម្រាប់លក់ (ដូចមានក្នុងផ្សារទំនើប) ឆ្លងកាត់ដៃមនុស្សច្រើនណាស់ ដែលអាចបង្កជាបាក់តេរីជាច្រើន។ ហេតុនេះ ជម្រើសល្អបំផុតគឺទិញបន្លែផ្លែឈើ ស្រស់ៗទាំងមូល មកហាន់ឬចិតខ្លួនឯងវិញទើបប្រសើរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload