រំភើប! អ្នកសង្រ្គោះអាគាររលំនៅព្រះសីហនុ នឹងទទួលមេដាយមាស និងទទួលប្រាក់ ……..

អាស្រ័យដោយក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះ សប្បុរសជននៅបន្តជួយឧបត្ថមដែលធ្វើចំនួនទឹកប្រាក់កើនឡើងពី 2,198,400$ ដល់ 2,368,400$។
ដោយដក៣០មុឺនដុល្លាចែកជូនអ្នកត្រូវរបួសថវិការនៅសល់សម្រាប់ចែកជូនក្រុមគ្រួសារអ្នកស្លាប់កើនពីចំនួន 1,898,400$ ដល់2,068,400$ ដែលធ្វើអោយអ្នកស្លាប់ម្នាក់ៗទទួលបានកើនពី67,800$ដល់73,870$។

យើងនៅតែបន្តទទួលជំនួយឧបត្ថមនេះតទៅទៀតដែលក្នុងឱកាស់នេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ។លោកសេង ទៀងនឹងចាត់ចែងបញ្ជូនថវិការនេះទៅកាន់គ្រួសារសពនៅពេលបិទបញ្ចប់ការទទួលជំនួយតាមរយះធានាគារ។ខ្ញុំក៏សុំបញ្ជាក់ជូនផងដែរថាយប់មុិញនេះនៅមុនម៉ោង១២យប់ខ្ញុំបានឱ្យលោកសេង ទៀងយកថវិការខ្ញុំទៅចែកជូនកម្លាំងចូលរួមប្រត្តិបត្តិការចំនួន១៤៨៧នាក់ក្នងនោះនារី៣៥នាក់ដោយម្នាក់ៗជាបុរសទទួលបាន ១០០ដុល្លារ ហើយបើជានារីទទួលបាន ២០០ដុល្លារ ដោយអស់ទឹកប្រាក់សរុប ១៥២,២០០ដុល្លារ។

សម្តេចតេជោ ហ៊ុន សែន នឹងបំពាក់មេដាយមាសជូនក្រុមជួយសង្រ្គាះ ដើម្បីឆ្លើយតបនឹងការខិតខំរបស់បងប្អូនដែលបានជួយសង្រ្គោះបងប្អូនដែលត្រូវបានអាគារលំនៅខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង