អភិបាលខេត្តព្រះសីហនុថ្មីលោក គួច ចំរើន ថ្លែងថាការងារ​ដំបូង ​ត្រូវ​តែលុប….

នេះយោងតាមគេទំព័ររបស់វិទ្យុខេមរភាសា ហៅថា rfi បានឱ្យដឹងថា ៖

“ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនាថ្ងៃនេះ គឺលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ គួរជម្រាបជូនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់សេចក្ដីទុកចិត្តដល់ លោក គួច ចំរើន ដោយផ្ទេរពីអភិបាលខេត្តកំពង់ចាម មកកាន់តំណែងជាអភិបាលខេត្តព្រះសីហនុជំនួស លោក យន្ត មីន ក្រោយពីមានរឿងអាស្រូវ អាគារ៧ជាន់ដួលរលំ សម្លាប់មនុស្ស២៨នាក់។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលគ្រោងចូលកាន់តំណែង នៅថ្ងៃទី២៩ ខែមិថុនា បានលើកឡើងថា ការងារដំបូង ដែលត្រូវដោះស្រាយក្នុងខេត្តព្រះសីហនុគឺបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់។”៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ rfi