ញាក់សាច់! កូនខ្មែរម្នាក់រកលុយពី Youtube រហូតសង់ផ្ទះវីឡាដ៏ស្កឹមស្កៃមួយខ្នង

មនុស្សទូទាំងពិភពលោក Youtube ក៏បានបើកឱកាសឱ្យមនុស្សទាំងអស់អាចរកប្រាក់កម្រៃតាមរយៈការបង្ហោះវីដេអូរបស់ខ្លួនផងដែរ ដែលអ្នកធ្វើបែបនេះគេហៅថា ​Youtuber ឬ ​Vlog ។

ជារឿងដ៏រីករាយនៅខ្មែរយើងក៏មានអ្នកលេង ​Youtube ជាច្រើនអ្នកដែរ ​ដែលកំពុងតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់នៅក្នុងការរកប្រាក់កម្រៃតិច ​ឬច្រើន អាស្រ័យលើប្រភេទវីដេអូរបស់ខ្លួន តែក៏មានអ្នកខ្លះក៏កំពុងតែមានបានដោយសារតែការរកលុយតាម ​Youtube ដែរ។

ជាក់ស្តែងកាលពិពេលថ្មីៗនេះ តាម​ការ​រយៈគណនី​ហ្វេសប៊ុក​ឈ្មោះ​ James Kim​ បានសរសេររៀបរាបពីភាពជោគជ័យរបស់ខ្លួនថា៖

« នេះជាវីដេអូមួយអំពី ខាងក្រៅ និង ខាងក្នុងផ្ទះរបស់ខ្ញុំ។ មិនទាន់រួចរាល់ 100% ទេ។ ខ្ញុំសូមជូនពរបងប្អូនទាំងអស់គ្នាបានទទួលនូវភាពជោគជ័យគ្រប់ភារកិច្ច និង សូមកុំបោះបង់ទោះបីជាមានការលំបាកក៏ដោយ។

Cambodia Youtuber Note: វីដេអូនេះមិនមែនសំរាប់អួតបងប្អូននោះទេ នេះគ្រាន់តែជាក្តីអំណររបស់ខ្ញុំ និង ជាភស្តតាងមួយថាកូនខ្មែរក៏អាចទទួលលទ្ធផលពីក្រុមហ៊ុន Youtube បានដែរ។ សូមព្រះប្រទានពរ! ​​»។

ក្រោយពីបានដឹងរឿងបែបនេះ មានអ្នកលេងបណ្តាញសង្គមជាច្រើនភ្ញាក់ផ្អើល និងមិននឹកស្មានថាគ្រាន់តែលេង ​Youtube សោះអាចរកលុយបានច្រើនដល់ម្លឹង។ ​សរបញ្ជក់ឲ្យឃើញថាស្មរាប់អ្នកដែកំពុងរកលុយពី youtube ត្រូវតែប្រឹងប្រែងស្វែងរកលុយតាមរយៈ ​Youtube កុំទាន់អាលអស់សង្ឃឹម ​និងកុំទាន់បោះបង់ចោល ​ការព្យាយាមគឺគង់តែបានសម្រេចនៅថ្ងៃណាមួយ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក