ចាប់ពីថ្ងៃនេះ ស្ពានបាឡេ ឬស្សីកែវ នឹងត្រូវវបិទមិនឲ្យធ្វើចរាចរណ៍ ៣សប្ដាហ៍

ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបរួចមកហើយថា ស្ពានបាឡេឬស្សីកែវចាប់ផ្តើមសាងសង់នៅថ្ងៃទី២៤ ខែតុលាឆ្នាំ ២០១៧ ហើយបានបញ្ចប់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ គឺមានរយៈពេលសាងសង់ ៦ខែ ១១ថ្ងៃ សាងសង់ដោយក្រុមហ៊ុន OCIC។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន OCIC បានជូនដំណឹងថ្មីដោយស្ពានបាឡេ ឫស្សីកែវ ត្រូវបិទមិនឲ្យធ្វើចរាចរណ៍​ដើម្បីជួលជុលជាបណ្ដោះអាសន្នរយៈពេលប្រហែល ៣សប្ដាហ៍។

សូមបញ្ជក់ផងដែរថា ស្ពានបាឡេ មានប្រវែងសរុប ៦៥៥ម ក្នុងនោះ តួស្ពានប្រវែង ៥០៥ម គល់ស្ពានសងខាងប្រវែង ១៥០ម ទទឹងស្ពាន ១២ម៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង