អាណិតណាស់! កីឡាករប្រដាល់ ព្រឿង សុជាតិ ទៅប្រដាល់នៅថៃ ពេលត្រ…

ប្រិយមិត្តដែលស្នេហាវិស័យកីឡាគុនខ្មែរពិតជាស្គាល់កីឡាករ ព្រឿង សុជាតិ យ៉ាងណាមិញកាលពីថ្ងៃទី៣០ ខែមិថុនា ម្សិលមិញនេះពិតជាមានការ​ភ្ញាក់ផ្អើលជាខ្លំាងដោយ​សារតែ គណនីហ្វេសប៊ុកមួយឈ្មោះ Them Seanghai បានបង្ហោះរឿងរ៉ាវដ៏ហួសចិត្តនឹងអាណិតជាពន់ពេក ដល់កីឡាករប្រដាល់គុនខ្មែរពូកែគ្រប់ស្នៀត ព្រឿង សុជាតិ ក្រោយត្រ​ឡប់មកពីប្រកួតនៅប្រទេសថៃ ដែលទទួលបានលទ្ធផលស្មើគ្នានឹងគួប្រគួត តែអ្វីដែល ហួស ចិត្តនោះគឺកីឡាកររូបនេះ សល់ប្រាក់តម្លៃខ្លួនត្រឹម៦០០បាត ពេលត្រលប់មស្រុកខ្មែរវិញ។

កាលពីពេលថ្មីៗនេះ បើតាមប្រភពដដែលបានរៀបរាប់គួរអាសូរយ៉ាងដូច្នេះ ថា៖

«បែកច្រមុះ មិនដែលទៅប្រកួតនៅថៃទៅជាលើកដំបូង គ្រាន់តែថ្លៃធ្វើប៉ាស្ព័រគ្រប់ល្មមម៉ាសងគេ អ្នកណាមិនអាណិត បើប្រកួតចប់សល់ លុយតែ600 បាត បើគិតជាលុយដុល្លាមិនគិតទឹកស្មើរ15$ ទៅវិញល្មមគ្រប់លុយទិញថ្នាំផឹក ប្រកួតបានល្អដែរបានស្មើរកីឡាករថៃ ក្រោយចប់ពីការប្រកួតសល់លុយតែប៉ុណ្ណឹង»។ ប្រភពខាងលើក៏ដង្ហោយអាណិតដល់ចិត្តកីឡាករ ព្រឿង សុជាតិ ទៀតថាជីវិតអ្នកប្រដាល់តែប៉ុណ្ណឹងបងប្អូនអើយ 60%ទៅហើយដែរមានជីវភាពខ្វះខាតប្រកួតចប់ពីកម្មវិធី Super Champ គឺសល់លុយ15$ ព្រឿង សុជាតិ ជួយម្នាក់1000រៀលទៅបងប្អូន ក្រែងបានទិញថ្នាំលេប ហើយក៏មិនមែននិយាយឌឺគ្នាឯងទេដែរ តែនេះនិយាយពិតមែនណា ឈឺសាច់ចង់ងាប់គ្រាន់តែថ្លៃសងគេអស់ល្មម មានឧកាសចាំជួបគ្នាស៊ូៗ» ៕

 

អត្ថបទដោយ៖ លោក ប៊ុត​ ហេង

ប្រភព៖ ហ្វេសប៊ុក