សាទរ! ពេលនេះនៅខេត្តព្រះសីហនុ មានជើងហោះហើរត្រង់ពីប្រទេសថៃមក…

កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ បើយោងតាមរយៈសេចក្តីរាយការណ៍ពីលោក Huy Bunleng បានបញ្ជាក់ប្រាប់ឲ្យដឹងថា ឥឡូវនេះមានជើងហោះហើរត្រង់ ពីប្រទេសថៃ មកកាន់ អាកាសយានដ្ឋាន អន្តរជាតិ ខេត្តព្រះសីហនុ ហើយ ដែលការហោះហើរជាលើកដំបូង បានចុះចតដោយសុវត្ថិភាព ថែមទៀតផង។ លោកបានបន្ថែមថា៖

«ខេត្តព្រះសីហនុ-មន្ត្រីនៅអាកាសយានដ្ឋាន អន្តរជាតិ ខេត្តព្រះសីហនុ ថ្លែងថា ឥឡូវនេះមានជើងហោះហើរត្រង់ពីប្រទេសថៃមកកាន់អាកាសយានដ្ឋាន អន្តរជាតិ ខេត្តព្រះសីហនុ ដែលការហោះហើរជាលើកដំបូងបានចុះចតដោយ សុវត្ថិភាព នៅវេលាម៉ោង៣ និង២០ នាទីរសៀលថ្ងៃទី០១ កក្កដា ឆ្នាំ២០១៩ ក្នុងនោះបាននាំមកនូវភ្ញៀវចំរុះចំនួន ១៨០ នាក់ និងមានភ្ញៀវទិញសំបុត្រត្រឡប់ទៅវិញចំនួន ១៧០នាក់ ។

បើតាមការបញ្ជាក់ពីមន្រ្តីក្រុមហ៊ុនអាកាសចរណ៍ បានអោយដឹងថា ក្នុងមួយសប្តាហ៍មានការហោះហើរចំនួន ៤ ថ្ងៃ គឺរៀងរាល់ថ្ងៃ ច័ន្ទ ពុធ សុក្រ និងថ្ងៃ អាទិត្យ »៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក