ប្រពៃ! ប៉ូលីសមួយក្រុមអនុវត្តវិជ្ជាផ្លូវចិត្ត ស្វែងយល់ផ្លូវអារម្មណ៍ សន្តិភាពផ្លូវចិត្ត

នៅលោកខាងលិចគេផ្តើមស្គាល់ព្រះពុទ្ធពុទ្ធសាសនា​ តាមរយៈទ្រឹស្តីអប់រំសន្តិភាព​ និងមេរៀនស្តីអំពីការអនុវត្តវិជ្ជាផ្លូវចិត្ត​ គឺវិបស្សនា(Vipassana)​។ វិបស្សនា​ជាវិទ្យាសាស្រ្តមួយ​ដែលនាំឲ្យមនុស្សមានសេចក្តីសុខផ្នែកអារម្មណ៍​ និងជាវិធីសាស្រ្តនៃការរស់នៅ​។

វិបស្សនា ដែល​មាន​ន័យ​ថា ឃើញ​របស់​ផង​ទាំង​ពួង​តាម​ភាពពិត គឺ​ជា​បច្ចេកទេស​កម្មដ្ឋាន​មួយ​ក្នុង​ចំណោម​បច្ចេកទេស​កម្មដ្ឋាន​ចាស់​ជាង​គេ​បំផុត​នៃ​ប្រទេស​ឥណ្ឌា​បច្ចេកទេស​កម្មដ្ឋាន​នេះត្រូវបានរកឃើញដោយបុគ្គលអ្នកត្រាស់ដឹង(ព្រះពុទ្ធអង្គ)កាល​ពី​ជាង2500 ឆ្នាំ​មុន​នេះ​​ព្រះអង្គ​បាន​បង្រៀន​បច្ចេកទេស​នេះ​ដើម្បីជា​ឱសថ​សាកល​សម្រាប់​ព្យាបាល​ជំងឺ​សាកល ដែល​អាច​និយាយ​បាន​ថា​ជា សិល្ប៍សាស្ត្រ​នៃ​ការរស់នៅ។

ជាបច្ចេកទេស​មិន​ប្រកាន់​និកាយ​មាន​គោលបំណង​គាស់​រំលើង​ភាពសៅហ្មង​នៃ​ចិត្ត​ទាំងស្រុង និង ផ្តល់​លទ្ធផល​ជា​សុភមង្គល​ខ្ពស់​បំផុត​នៃ​ការរួច​រដោះ​ពេញ​បរិបូណ៌។ការរំដោះ​ខ្លួន​ពី​ទុក្ខ​ទាំងអស់​របស់​មនុស្ស​លោក​គឺ​ជា​គោលបំណង​នៃ​បច្ចេកទេស​កម្មដ្ឋាន​នេះ វា​មិនមែន​ត្រឹមតែ​ជា​ការព្យាបាល​ជំងឺ​ប៉ុណ្ណោះ​ទេ។វិបស្សនា​គឺ​ជា​បច្ចេកទេស​នៃ​ការផ្លាស់ប្តូរ​ខ្លួនឯង​តាមរយៈ​ការពិនិត្យ​មើល​ដោយ​ខ្លួនឯ​ង ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ រាជ