អ្នកដឹងទេ? បឹង​ធម្មជាតិ ពារាំង ជាជម្រក​សត្វស្លាប​កម្រ​​ដ៏​សម្បូរបែបនៅកម្ពុជា

តើប្រិយមិត្តដឹងតែ? តំបន់បឹងពារាំង គឺជាអាងស្តុក​ទឹក​ធម្មជាតិដែលពោរពេញទៅដោយជីវចម្រុះសម្បូរបែប ជាពិសេសសត្វស្លាបកម្រ ដូចជាត្រយ៉ង កុក ទុង ក្រសារ ជាដើម។

ដែលបឹង​នេះ​មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ហើយ​បឹងធម្មជាតិ​នេះ​កំពុងប្រែក្លាយខ្លួនទៅតំបន់អេកូទេសចរណ៍មួយដ៏សំខាន់។

ដូចនេះមន្រ្តី​ពាក់ព័ន្ធបាន​អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ សូមជួយ​ចូលរួម​ថែរក្សា​និង​អភិរក្ស​ជីវចម្រុះ​សម្បូរ​បែប​នៅ​តំបន់បឹង​នេះ​ឲ្យ​នៅ​ឋិត​ស្ថេរ​គង់វង្សយូរអង្វែង ដើម្បី​អាច​ក្លាយ​ជា​តំបន់អេកូ​ទេសចរណ៍​ដ៏កាន់តែ​ទាក់ទាញ​នៅ​ពេល​ខាង​មុខ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក