រំភើបចិត្ត! ពេលនេះឆ្នេរនៅខេត្តព្រះសីហនុ ល្អប្រសើរជាងមុនច្រើនហើយ គ្មាន..

កាលពីពេលថ្មីៗនេះ លោក ឧកញ៉ា ម៉ុង ឫទ្ធីបានបង្ហោះរូបជាច្រើនសន្លឹក នៃឆ្នេរសមុទ្រ ក្រុងព្រះសីហនុ ដែលមើលទៅ ពិតជាស្អាតខ្លាំងណាស់ ជាពិសេសគ្មានសម្រាមតែម្តងសម្បីតែមួយ។

ដោយយោងតាមគណនីហ្វេសប៊ុករបស់លោក ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះផ្សារនិងរូបភាពជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖

«វេលាម៉ោង​១១ព្រឹក​ថ្ងៃ​សៅរ៍​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៩មកពិនិត្យមេីល​ក្រុម​ការងារ​សំអាត​សំរាម​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​ ​ឃើញ​ថាស្អាត​គ្មាន​នៅសល់​សំរាមអី​​មួយ​ទងទេ​ កាលពីមាន​សំរាម​និយាយពី​​អ្នក​ប្រមាថ​តិះដៀល​ច្រើន​ឥតគណនា​ ដល់ពេល​ឆ្នេរសមុទ្រ​ស្អាត​មិន​ដែលឃេីញ​បុរស​ ស្ត្រី​ណា​ម្នាក់​ លេីក​សរសើរ​ដល់​ថ្នាក់​ដឹកនាំយេីង​ ដែលបាន​នាំគ្នា​ពុះពារ​គ្រប់​ឧបសគ្គ​ រហូត​សម្រេច​បាន​លទ្ធផល​គួរ​ជា​ទី​មោទនៈ​នេះ​សោះ​ »៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក