សែនប្រពៃ! ប៉ែន ចំរ៉ុង ឆ្លៀតពេលយកថវិការ និងអង្ករ ជូនលោកតា សង់ ស៊ីស

ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយនូវពិធីករពូកែវោហាស័ព្ទ លោក​ ប៉ែន ចំរ៉ុង បាននាំយកថវិការមូលនិធិសិល្បករ ចាស់ជរា និងអង្ករ​ជាប្រចាំខែដល់​សិល្បករលោកតា សង់ ស៊ីស ដែលកំពុងដែលគាត់មានជំងឺរឹងថ្កៀម និងពេលនិយាយហៀរទឹកមាត់។ដោយឡែកនៅ​ក្នុងគណនីហ្វេសប៊ុក​របស់លោកហេង ឡុង បានរៀបរាប់ថា៖

«លោក ប៉ែន ចំរ៉ុង តំណាងឲ្យសមាគមសិល្បករខ្មែរ បានជូនថវិកាមូលនិធិសិល្បករ ចាស់ជរា និងអង្ករជាប្រចាំខែដល់សិល្បករលោកតា សង់ ស៊ីស ដែលគាត់មានជំងឺរឹងថ្កៀម និងពេលនិយាយហៀរទឹកមាត់ ដែលបណ្តាលអោយ លោកតាពិបាក និយាយមិនកើត។សមាគមសិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។សមាគមសិល្បករខ្មែរ សិល្បករសិល្បការិនី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំង៣ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួរស្តី សិរីមង្គល សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជូនដល់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឱ្យសម្តេចទាំងទ្វេ និងក្រុមគ្រួសារ ចៅប្រុស ចៅស្រី មានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា អាយុ យឺនយូរជាម្លប់ដល់ប្រជាពលរដ្ឋទាំងអស់ដើម្បីបន្តដឹកនាំប្រទេសជាតិ និងការងារមនុស្សធម៌អោយរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ »៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក