អាយុគ្រាន់តែជាតួរលេខ! ស្នេហាខុសវ័យ កំពុងល្បីនៅក្នុងហ្វេសប៊ុក

ប្រិយ​មិត្ត​ពិត​ជា​មិន​ទាន់​ភ្លេច​ទេ កាល​ពីពេ​លកន្លង​ទៅថ្មី​ៗនេះ មាន​គូស្នេហ៍​ខុសវ័យ​មួយគូ​បា​នចា​ប់ដៃ​គ្នាចូល​រោង​ការនៅ​ខេត្តកំ​ពង់ឆ្នាំ​ង ដែល​ធ្វើឱ្យមា​ករ​ចាប់អា​រម្មណ៍​ខ្លាំង​នៅ​លើបណ្តា​ញសង្គម​ហ្វេសប៊ុ​ក។ ពា​ក់ព័ន្ធទៅ​នឹ​ងរឿង​នេះដែ​រ ក៏​មានអ្ន​កលេ​ងបណ្តាញ​សង្គម​ហ្វេស​ប៊ុកមួ​យចំ​នួន​ធ្វើកា​រសរសើ​រ ហើយ​ក៏មា​នអ្នកខ្លះ​ក៏ប​ញ្ចេញ​មតិរិះ​គន់​ផង​ដែរ។

តែ​ទោះ​ជាយ៉ា​ងណា ក៏គូ​ស្នេហ៍​ខុសវ័យ​មួយគូ​នេះ ហា​ក់មិ​នខ្វល់​ពីម​តិរិះគ​ន់អ្វីទាំ​ងអ​ស់ ព្រោះ​ពួកគា​ត់គិត​ថានេះ​គឺជាសុ​ភមង្គល​របស់​ពួក​គាត់​ទាំងពីរ​។ ហើយ​ថ្មីៗនេះ គូ​ស្នេហ៍​ទាំងពីរ​ ត្រូវបា​នស្ថានី​យ៍ទូរ​ទស្ស​ន៍ក្នុង​ស្រុកមួយ​ហៅឡើង​កម្មវិធី​កម្សាន្ត ហើ​យពួ​កគា​ត់ទាំ​ងពីរ​បាន​បង្ហា​ញពី​អារម្ម​ណ៍ពិត​ពីចំណ​ងស្នេហា​ពិតរ​បស់ បុ​រសចំណា​ស់ប៉ះ​ស្រី​ក្មេងស្តាប់​ហើយរំ​ភើប​ហួស។

គួរ​បញ្ជាក់រំ​លឹកផ​ង​ដែរ​ថា គូស្វាមី​ភរិ​យាខុស​វ័យ​ខាងលើ​នេះ ត្រូវបា​នគេដឹង​ថាភាគីកូ​នកំ​លោះ​មាន​ឈ្មោះ សួស សុខៈ អាយុ​ជាង​៥០ឆ្នាំ មុខ​របរ​ជាអ្នកបើ​កបរ​រថយន្តឱ្យ​អង្គកា​រមួយ។ ចំ​ណែកភា​គីកូនក្រមុំ មាន​ឈ្មោះ ចន្ធី អាយុ​ជាង២​០ឆ្នាំ មាន​ស្រុកកំ​ណើត​នៅ ខេត្តកំ​ពង់ឆ្នាំង​។ គូស្នេហ៍​ខាង លើ​នេះ បាន​ដឹកដៃគ្នាចូ​លរោងការ កាល​ពីថ្ងៃទី៣១ ខែ​មីនា ឆ្នាំ២​០១៨ កន្លង​ទៅ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambo-fresh