តោះមកដឹងពី “ទម្រង់ចិញ្ចើម” អាចប្រាប់ពីអត្តចរិតរបស់អ្នក

កែវភ្នែករបស់មនុស្ស ជាមាគ៌ា ដែលអាចមើលឆ្លុះទៅដល់ចិត្តមនុស្ស ហើយទន្ទឹមនឹងនោះដែរ ចិញ្ចើម ក៏អាចបង្ហាញពីអត្តចរិក និងបុគ្គលិកលក្ខណៈរបស់មនុស្សបានដែរ។

ចង់ដឹងយ៉ាងណានោះ សូមពិនិត្យមើលចិញ្ចើមរបស់អ្នក ឬនរណាម្នាក់ដែលនៅជុំវិញ រួចតាមដានការបកស្រាយ ដូចខាងក្រោមនេះ ៖

១) ចិញ្ចើមធម្មតា 

ចិញ្ចើមដែលមានប្រវែងមិនវែង មិនខ្លី បង្ហាញថាអ្នកជាមនុស្ស ដែលប្រកាន់ខ្ជាប់ប្រពៃណី ទំនៀមទម្លាប់ និងជាបុគ្គលមានភាពស្មោះត្រង់ សុច្ចរិត។ ជាពិសេស អ្នកមិនមែនជាមនុស្សកាច់ឫក កាច់រាង ចង់ឲ្យគេមកចូលចិត្តអ្នកនោះទេ។

២) ចិញ្ចើមវែង

អ្នកដែលមានចិញ្ចើមវែង ជាមនុស្សដែល មិនសូវមានភាពតានតឹងក្នុងជីវិតទេ ហើយថែមទាំងជាមនុស្សចុះចំណោម ក្នុងសង្គមទៀតផង។ ជាពិសេស អ្នកជាមនុស្សដែល រស់រវើក មិនចេះកើតទុក្ខ និងអាចដោះស្រាយបញ្ហាទាំងអស់បាន ដោយកណ្តាប់ដៃរបស់អ្នក។

៣) ចិញ្ចើមខ្លី

អ្នកជាមនុស្ស ដែលមានការយកចិត្តទុកដាក់ខ្ពស់ ទោះបីជារឿងតូចតាច ឬកំប៉ិកកំប៉ុកក៏ដោយ។ ជាងនេះទៅទៀត អ្នកជាមនុស្ស មិនចូលចិត្ត ស្តាប់គេ និយាយតវ៉ា រអ៊ូរទាំច្រើននោះទេ ប៉ុន្តែ ពិសេសបំផុត គឺអ្នកជាមនុស្សមានភាពអំណត់ រហូតទាល់តែទទួលបានជោគជ័យ។

៤) ចិញ្ចើមក្រាស់

អ្នកជាមនុស្សដែលមាន ទំនុកចិត្តជឿជាក់លើខ្លួនខ្ពស់ ទាំងក្នុង ទាំងក្រៅ។ មនុស្សភាគច្រើនចូលចិត្ត របៀបដែលអ្នកដោះស្រាយ ជម្លោះផ្សេងបានយ៉ាងងាយណាស់។ ជាពិសេស ប្រសិនបើអ្នកកំណត់គោលដៅណាមួយហើយ គឺគ្មានអ្វីអាចបញ្ឈប់អ្នកបានឡើយ។ អ្នកជាមនុស្សមិនខ្វល់ខ្វាយពីគំនិតអ្នកដទៃគិតមកលើអ្នកឡើយ គឺធ្វើយ៉ាងណារស់នៅ ស្ងប់សុខដោយខ្លួនឯង។

៥) អ្នកមានចិញ្ចើមស្តើង

អ្នកជាមនុស្សដែល ពោរពេញដោយការគិតពិចារណាខ្ពស់។ អ្នកជាមនុស្ស ដែលមិនចូលចិត្ត មានជម្លោះសោះឡើយ ហើយអ្នកធ្វើយ៉ាងណា ចៀសវាងទាល់តែបាន។ ជាពិសេស អ្នកមនុស្សចូលចិត្តស្តាប់ និងជាមនុស្សដែលពូកែលួងលោមអ្នកជុំវិញទៀតផង។

៦) ចិញ្ចើមខ្ពស់

អ្នកជាមនុស្សដែលងាយរងឥទ្ធិពល និងមិនសូវជាមានទំនាក់ទំនងច្រើន ជាមួយមនុស្សជុំវិញទេ។ ប្រសិនបើជួបគ្នាដំបូង គេនឹងគិតថាអ្នកជាមនុស្ស ដាច់តែឯង និងវាយឫក ប៉ុន្តែជាក់ស្តែង អ្នកនឹងបើកចំហរទំនាក់ទំនង នៅពេលដែលអ្នកទុកចិត្តមនុស្សទាំងនោះ។

៧) ចិញ្ចើមទាប

អ្នកដែលមានចិញ្ចើមទាបបែបនេះ គឺជាមនុស្សមួយប្រភេទ ដែលអាចទុកចិត្តបាន គ្រប់ស្ថានការណ៍ទាំងអស់។ អ្នកជាមនុស្ស ដែលមានបុគ្គលិកលក្ខណៈចុះសម្រុងជាមួយអ្នកគ្រប់គ្នា និងជាមនុស្សដែលរក្សាទំនាក់ទំនងបានរយៈពេលយូរ ហើយរឹងមាំល្អ ថែមទៀត។

៨) ចិញ្ចើមត្រីកោណ

អ្នកដែលមានទម្រង់ចិញ្ចើម មានទ្រនុងខ្ពស់ស្រួច មានន័យថាអ្នកជាមនុស្ស ដែលបត់បែនរហ័ស និយាយរួមគឺ អ្នកវិភាគ និងសម្រេចចិត្ត បានយ៉ាងរហ័សគ្រប់កិច្ចការ។ ថ្វីត្បិតពេលខ្លះ លទ្ធផលមិនគាប់ចិត្ត ក៏អ្នកមិនចុះចាញ់ឡើយ។ អ្នកមានចិញ្ចើមបែបនេះ សក្តិសមជាអ្នកដឹកនាំបំផុត។

៩) ចិញ្ចើមមូល

អ្នកមានចិញ្ចើមរាងកោងមូលបែបនេះ គឺបង្ហាញជាមនុស្សដែល មានសន្តានចិត្តល្អ និងមានភាពទាក់ទាញខ្ពស់។ អ្នកតែងតែចូលរូមរាល់ការលំបាក ជាមួយអ្នកជុំវិញ និងជួយអ្នកដែលត្រូវការជំនួយជានិច្ច។

១០) ចិញ្ចើមត្រង់

ចិញ្ចើមបែបនេះ បញ្ជាក់ថា អ្នកជាមនុស្សដែលមាន ផ្នត់គំនិតគិតវិភាគយ៉ាងល្អិតល្អន់ និងមានការគិតប្រកប ដោយហេតុផល។ អ្នកជាមនុស្ស ដែលមានការគិតច្បាស់លាស់ណាស់ មុននឹងសម្រេចចិត្ត និយាយឲ្យស្រួលស្តាប់ គឺគិតមុនគូរ ជានិច្ច។ ជាពិសេស អ្នកហ៊ានប្រឈមមុខនឹងការពិត គ្រប់បែបយ៉ាងទាំងអស់។

១១) ចិញ្ចើមបញ្ឆៀងចុះក្រោម

អ្នកមាន គល់ចិញ្ចើមបញ្ឆៀងចុះមកក្រោម គឺជាមនុស្សដែល មានអារម្មណ៍ និងមហិច្ឆតា ខ្លាំងក្លាបំផុត។ អ្នកជាមនុស្សដែល ដឹងថាខ្លួនត្រូវការអ្វី មានគោលដៅបែបណាក្នុងជីវិត និងព្យាយាមគ្រប់បែបយ៉ាង ដើម្បីសម្រេចបំណងនោះទាល់តែបាន។

១២) ចិញ្ចើមមើលមិនឃើញ

អ្នកដែលមានចិញ្ចើមស្តើង គ្មានពណ៌ ពិបាកកំណត់រូបរាង គឺបង្ហាញថាអ្នកជាមនុស្សដែលខ្វះការជឿជាក់លើខ្លួន និងមិនច្បាស់ពីសម្ថភាពខ្លួននោះទេ និយាយរួមគឺ ខ្លាច និងអៀនប្រៀនច្រើន។ (ជាក់ស្តែង ចិញ្ចើមបែបនេះកម្រមានណាស់)៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload