រំភើប! សម្តេច ហ៊ុន សែន យកនំបញ្ចុកខ្មែរទៅកាន់ទីស្នាក់ការ WTO នៅប្រទេសស្វីស

កាលពីយប់ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេច តេជោ ហ៊ុន សែន បានទៅប្រជុំនៅ ទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយក្នុងនោះក៏មានកម្មវិធីសង្គម និងវប្បធម៌ផងដែរ។

អ្វីដែលរំភើបនោះគឺ ក្នុងកម្មវិធី សង្គម និងវប្បធម៌ សម្តេចតេជោ ហ៊ុន សែន ក៏បានយកនំបញ្ចុកខ្មែរ ទៅបង្ហាញ និងបង្ហាញដល់ពិភពលោកបានស្គាល់ផងដែរ ហើយសម្តេចក៏បានបញ្ជាក់ថា នំបញ្ចុកគឺជាអត្តសញ្ញាណនំរបស់ជាតិយើង ដែលបង្ហញពីសាមគ្គីភាពស្អិតរមួតវេញត្របាញ់ចូលគ្នាដូចជាចង្វាយនំបញ្ចុក ដែលមានគ្រឿងផ្សំជាច្រើននាំមកនូវក្លិនដ៏ឈ្ងុយនិងរសជាតិដ៏ឆ្ងាញ់ ពិសារដែលនាំមកនូវសុខភាពពិតៗ។

ក្នុងនោះ សម្តេច ហ៊ុន​ សែន ក៏បានប្រកាសថា៖ ខ្ញុំពិតជារីករាយ ដែលនំបញ្ចុកខ្មែរបានមកដល់ទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) កាលពីយប់មិញ នៅក្នុងកម្មវិធីសង្គម និងវប្បធម៌។ ដូចយើងដឹងហើយថា នំបញ្ចុកគឺជាអត្តសញ្ញាណនំរបស់ជាតិយើង ដែលបង្ហញពីសាមគ្គីភាពស្អិតរមួតវេញត្របាញ់ចូលគ្នាដូចជាចង្វាយនំបញ្ចុក ដែលមានគ្រឿងផ្សំជាច្រើននាំមកនូវក្លិនដ៏ឈ្ងុយនិងរសជាតិដ៏ឆ្ងាញ់ ពិសារដែលនាំមកនូវសុខភាពពិតៗ។ យើងចូលរួមអោយតម្លៃលើកតម្កើងម្ហូបអាហារ និងនំចំណីខ្មែរអោយបានកាន់តែទូលំទូលាយនៅក្នុងពិធី សំខាន់ៗតូចធំទាំងក្នុង និងក្រៅប្រទេស។ សូមអរគុណ និងជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ទីកន្លែង៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង