សូមជួយស៊ែរផង! សាលារៀនមួយនៅខេត្តកំពត កំពុងខ្វះខាតជាខ្លាំង ដោយ….

កាលពីពេលថ្មីៗនេះ បើយោងតាមហ្វេសប៊ុកឈ្មោះ លោកមេឃុំ ចិត្តធម៌ បានបង្ហោះវីដេអូ ភ្ជាប់មកជាមួយនូវសារ សូមអំពាវនាវដល់ សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស​ មេត្តាជួយដល់សាលាមួយដែលកំពុងខ្វះខាត់ខ្លាំង។

ហ្វេសប៊ុកនោះបានរៀបរាប់ថា៖

«ខ្មែរជួយខ្មែរ #សេចក្តីអំពាវនាវ.. ខ្ញុំករុណាខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុងប្រទេសនឹងក្រៅប្រទេសសូមមេត្តាជួយ ឧបត្ថម្ភដល់សាលាបឋមសិក្សាជ័យតាស្វាយ ដែលស្ថិតនៅ ឃុំតាកែន ស្រុកឈូក ខេត្តកំពត.រាល់ថ្ងៃនេះពិតជាលំបាកណាស់ សាលាមានតែពីរ បន្ទប់ សិស្សមានរហូតដល់២២០នាក់ ការបង្រៀនរាល់ថ្ងៃគឺខ្វះសំភារ:ជាច្រើនដូចជា តុ ក្តាខៀន ប័ណ្ណាល័យ តុគ្រូអង្គុយបង្រៀន…..។

ហ្វេសប៊ុកដដែលបានបន្តរថា សូមបញ្ជាក់ថារាល់ថ្ងៃនេះបាន សប្បុរសជនទាំងទីជិតទីឆ្ងាយកំពុងកសាង សាលាបីបន្ទប់បាន ៣០%ហើយ. ។ អាស្រ័យហេតុនេះខ្ញុំសូមអំពាវនាវដល់បងប្អូនមេត្តាចូលរួមជួយតាមកំលាំងសទ្ធាជ្រះថ្លាផចុះ.. .. ក្រុមការងារយើងសូមអរគុណនិងរងចាំទទួលដោយក្តីរីករាយ លេខទូរស័ព្ទ 098779709.077773609»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក