ឲ្យរៀងលើកក្រោយ! បុរស​ម្នាក់​នៅ​តំបន់​នារ​តី​ប្រទេស​ចិន បានជាប់គុកព្រោះ ….

​កាសែត China Morning Post ផ្សាយ​នៅ​ថ្ងៃទី​០៥ កក្កដា កន្លងទៅ​ថ្មីៗ​នេះ​ឲ្យ​ដឹងថា បុរស​ម្នាក់​នៅ​តំបន់​នារ​តី​ប្រទេស​ចិន ទើប​ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទចោទប្រកាន់ «​ឃោសនា​ព័ត៌មាន​មិន​ពិត បង្ក​ទៅជា​ចលាចល​» ។​

​ប៉ូលីស​ចិន​បាន​ចែករំលែក​លើ​បណ្តាញ Weibo ថា លោក ចាង បាន​ត្រូវ​ចាប់ខ្លួន ក្រោយពេល​កង​ពិ​សេសមួយ​ត្រូវបាន​បង្កើត ដើម្បី​ស៊ើបអង្កេត​ព័ត៌មាន​ដែល «​បង្ក​ចំណាប់អារម្មណ៍​ច្រើន និង​ការភ័យខ្លាច​រាលដាល​» ។​

​បើតាម​រូបភាព​ដែល​បុរស​ត្រកូល ចាង នេះ​បង្ហោះ​លើ​បណ្តាញ Weibo នៅ​សប្តាហ៍​មុន គេ​ឃើញ​ពស់​ធំ​១​ក្បាល ដែល​ត្រឹម​មួយ​ក្រឡេក ក៏​អាច​ដឹងថា​ជា​ផលិតផល «Photoshop» ហើយ​វា​ជា​ពស់​ពុំមែន​ជា «​នាគ​» ទេ ។​

​បុរស​ខាងលើ​សើច​មិនត្រូវ​រឿង​រូបនេះ បាន​បង្ហោះ​រូបភាព និង​សំណេរ​ថាៈ «​នាគ​ដ៏​ធំ​ប្រវែង ១២០ ម៉ែត្រ វិ​ជ្ជ​មាត្រ ១,៥ ម៉ែត្រ បានចេញ​ផុស​ពី​ផ្ទៃ​ទឹក​នៅ​ល្ងាច​នេះ ទាក់ទាញ​មនុស្ស​រាប់ពាន់​នាក់មក​មើល ។ ក្រុម​អ្នកជំនាញការ​ក៏​និយាយថា នាគ​នេះ​មាន​ទាក់ទង​ដល់​ការរញ្ជួយ​ដី​នៅ​ស៊ី​ឈួន​» ។​

​ម្ចាស់​រូបភាព​នេះ​ពោលថា «​ខ្ញុំ​មានបំណង​លេងសើច​បន្តិច​ប៉ុណ្ណោះ​!» ។​

​យ៉ាងណា ការ​លេងសើច​បែបនេះ បាន​នាំ​ផ្លូវ​ឲ្យ​បុរស​នេះ​ចូល​គុ «​លេង​» ដែរ និង​មិនទាន់​ដឹងថា រយៈពេល​ប៉ុន្មាន​ទេ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ksn