មោទនភាពជាតិ! កូនខ្មែរមួយក្រុម អាចបង្កើតម៉ាស៊ីនដោះមីនដំបូងគេបំផុតក្នុងលោកហើយ

កាលពីពេលថ្មីនេះ មានវីដេអូឃី្លបមួយត្រូវបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលជាការបង្ហាញពីស្នាដៃកូនខ្មែររបស់យើងដែលមានសមត្ថភាពផលិត និងបង្កើតម៉ាស៊ីនដោះមីនស្វ័យប្រវត្ដិ ដំបូងបង្អស់លើពិភពលោក។

សូមបញ្ជាក់ផងដែរថា ការបង្កើតម៉ាស៊ីន​ដោះ​មីនដោយស្វ័យប្រវត្ដិនេះគឺ ក្នុងគោលបំណងដើម្បីជួយសម្រួលក្នុងការដោះមីនឱ្យកាន់តែប្រសើរ រហ័ស និងកុំអោយយកជីវីតមនុស្សទៅប្រថុយពេលដោះមីនថែមទៀត។

លោក យិម ប្រសិទ្ធិរិទ្ធ ឬ រីឆាត យិម ជាសហគ្រិនវ័យក្មេង ដែលបានបង្កើតម៉ាស៊ីនយន្តដោះមីនដំបូងគេក្នុងពិភពលោក។ ក្រោយពេលបង្ហោះវីឌដេអូមួយនេះ ត្រូវបានមហាជនចាប់អារម្មណ៏យ៉ាងខ្លំាងបំផុត និងបានកោតសរស់ើរមិនដាច់ពីមាត់ពីស្នាដៃដោយមានការខិតខំប្រឹងប្រែងផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង