កក្រើកទៀតហើយ! លោក អាបេ បន្ត​ជាប់​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ជប៉ុន ១អាណត្តិ​ទៀតហើយ

នៅថ្ងៃទី១​វិច្ឆិកា​នេះ សភា​ជាន់ទាប​ជប៉ុន បាន​ជ្រើសរើស​លោក ស៊ីនហ្ស៊ូ អាបេ ​ធ្វើជា​នាយក​រដ្ឋមន្រ្តី​ ១អាណត្តិ​ទៀត​ហើយ ក្រោយ​គណបក្ស​​ប្រជាធិបតេយ្យ​សេរី​របស់​លោក និង​ដៃគូ​ចម្រុះ បាន​ឈ្នះ​ការ​បោះឆ្នោត​ដោយ​សំឡេង​ភាគច្រើន​ក្នុង​សភា កាលពី​ថ្ងៃទី​២២ ខែ​តុលា​កន្លង​ទៅ។

គួរ​បញ្ជាក់ដែរ​ថា កាលពី​អាណត្តិ​មុន គឺ​ក្នុងខែ​កញ្ញា នាយក​រដ្ឋមន្រ្តី​វ័យ៦៣ឆ្នាំ​រូបនេះ បាន​ប្រកាស​រំលាយ​សភា​ជាន់ទាប​ចោល ដើម្បី​បើកផ្លូវ​ឲ្យមាន​ការ​បោះឆ្នោត​ជាថ្មី ដោយសារតែ​បញ្ហា​សេដ្ឋកិច្ច និងការ​គំរាម​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

ក្រោយការ​សន្យា​របស់​លោក​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្មី​នេះ ចំពោះ​ការ​ជំរុញ​សេដ្ឋកិច្ច និង​វិស័យ​ការពារ​ជាតិ គណបក្ស​របស់​លោក ជា​ពិសេស​លោក អាបេ ​នៅតែ​ទទួល​បាន​ទំនុកចិត្ត​ពី​ពលរដ្ឋ​ជប៉ុន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!