ប្លែកភ្នែក! ថ្ងៃខួបកំណើត គង់ ចាន់ស្រីមុំ ស្លៀកពាក់សុទ្ធតែឈុតវិរៈបុរសគ្រប់គ្នា

អតីតារាសម្ដែង រូបស្រស់ អ្នកនាង គង់ ចាន់ស្រីមុំ ហើយក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក គីម សីហា ព្រមទាំងទទួលបានចំណង ដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលមានមុខមាត់គួរឲ្យខ្នាញ់មែនទែន ឈ្មោះ គឹម​ សីហ៍មរកត​ ហៅ​ ម៉ូម៉ូ​។

កាលពីម្សិលមិញនេះនាថ្ងៃទី​ ​០៨​ ​ខែកក្កដានេះ ​តារា​សម្តែង​ ​គង់​ ​ចន្ទ័​ស្រីមុំ​ ​និង ​កូនស្រី​ ​ម៉ូ​ ​ម៉ូ​ ​បាន​រៀបចំ​ខួបកំណើត​ដោយមាន​ការ​​អញ្ជើញ​មិត្តភក្តិ​ក្នុង​សិល្បៈ​ជាច្រើនចូលរួម​ ​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​នៅក្នុង​ឆ្នាំនេះ​ តារា​សម្តែង​រូប​នេះ​បាន​តុប​តែងខ្លួន​ជា​ ​Super​ ​Woman​ ​យ៉ាង​ស្រស់​ស្អាត​ ​។​

ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​ មាន​លក្ខ​ណៈ​ប្លែក​ៗ​ និង ​កាន់តែ​ពិសេស ​ដោយ​ ​គង់​ ​ចន្ទ័​ស្រីមុំ​ ​បាន​ ​រៀបចំ​ពិធី​ខួបកំណើត​រួម​គ្នាជាមួយ​កូនស្រី​ ​គឹម​ ​សីហ៍​មរកត​ ​ហៅ​អូន​ ​ម៉ូ​ ​ម៉ូ​ ​ដែល​ពិធី​នេះ​នឹង​រៀបចំ​នៅ​ ​ល្ងាច​នេះ ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ​២​ ​ដោយមាន​ការ​អញ្ជើញ​មិត្តភក្តិ​ក្នុង​សិល្បៈ​ជាច្រើនមកចូលរួមផងដែរ​ ​។ដោយ ស្រីមុំ បានភ្ជាប់សារខ្លីមួយថា ៖

“អូនម៉ូម៉ូ​ រងចាំ​ជួបភ្ញៀវកេត្តិយសនៅរាត្រីនេះទាំងអស់គ្នាណាចា៎​។ ថ្ងៃនេះជួបជុំប្រមូលផ្តុំក្រុមស៊ុបភេីហេរ៉ូទូទាំងចក្រវាលដោយមាន​ Wonder Woman និង​ Superman ជាប្រធាន។ ចាំមេីលថាតេី​ Super Hero មួយណា Win?។”៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក