ឃាត់ខ្លួនជនជាតិកូរ៉េ២នាក់​ ដែលនាំចូលលុយ ២២លានដុល្លារ ពីប្រទេសចិន

កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់ ដែលបាន ធ្វើដំណើរតាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន។

សូមបញ្ជាក់ថា ពេលមកដល់ព្រលានយន្តហោះ កម្លាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាលយ័គយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏ឃាត់ជនជាតិកូរ៉េខាងត្បូង ចំនួន០២នាក់ នោះតែម្តង។ ជនជាតិកូរ៉េខាងត្បូងទាំង២នាក់នោះរួមមាន៖ ទី១ មាន ឈ្មោះ YOON WONGI អាយុជាង៣០ឆ្នាំ នឹងទី២ ឈ្មោះ SONG HYUNHOO អាយុជាង៤០ឆ្នាំ។

បុរសបរទេសទាំង២នាក់នេះ បាននាំចូលប្រាក់ដុល្លារខុសច្បាប់ ចំនួន ២,២០០,០០០$ នាំយកមកពីទីក្រុងហុងកុង ប្រទេសចិន។ ក្នុងនោះរួមមាន *ក្រដាស់ប្រាក់ ១០០$ ចំនួន ២១,៩០០សន្លឹក *ក្រដាស់ប្រាក់ ៥០$ ចំនួន ២០០សន្លឹក។

បើយោងតាមបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍បាឲ្យដឹងថា ជនជាតិកូរ៉េទាំង០២នាក់ខាងលើ ត្រូវបានប្រគល់ជូន ក្រុមប្រតិបត្តិការទី១ (សៀមរាប) នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចំណែកឯប្រាក់ដុល្លារចំនួន ចំនួន ២,២០០,០០០$ រក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយ និងរដ្ឋាករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធី៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ pressnews