ប្រពៃ! តារាកំប្លែងអ្នកនាង ខ្ញុង ទិញឡានសេរីថ្មីមួយគ្រឿងជូនឪពុក ដែល…..

តារាកំប្លែងដ៌មានប្រជាប្រិយភាពនៅប្រទេសកម្ពុជាយើង គឺអ្នកនាងខ្ញុង ដែលតែងតែធ្វើអោយពុកម៉ែ បង ប្អូនផ្ទុះសំនើចក្អាក្អាយ​ជារើយៗនោះក្រៅពីអាជីព​ជាអ្នកសិល្បៈ តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាងខ្ញុង ក៏មានមុខរបរផ្ទាល់ខ្លួន ដោយបច្ចុប្បន្នមានភាពមមាញឹកយ៉ាងខ្លាំង និងជោគជ័យខ្លាំង រកពេលសម្រាកមិនចង់បាននោះទេ។

ស្រាប់តែកាលពីពេលថ្មីៗនេះ តារាកំប្លែងរូបនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ ក្រោយ អ្នកនាង ខ្ញុង បានទិញឡានមួយ​គ្រឿងជូនឪពុកជាទី​ស្រឡាញ់របស់ខ្លួន ដោយបានសរសេរៀបរ៉ាបថា៖

«វាមិនច្រើនទេបើប្រៀបធៀបទៅនឹងគុណបំណាច់ដ៏មហាធំធេងដែលលោកបានផ្តល់កំណើតអោយកូន កូនធ្លាប់សន្យាក្នុងចិត្តកូនរួចហើយថា ពេលដែលកូនរឹងដៃ រឹងជើង កូននឹងប្រើដៃជើងទាំងគូ របស់កូនដែលលោកបានផ្តល់អោយ អោយមានតំលៃបំផុត និងចិញ្ចឹមថែរក្សាប្អូនៗ ដូចដែលលោកធ្លាប់បីបាច់ថែក្សារកូនអញ្ចឹងដែរ។ សូមអោយប៉ាមានក្តីសុខចំរុងចំរឿន រកសុីមានបាន មានសុខភាពល្អ និងអាយុវែងដើម្បីឈរមើលពីភាពជោគជ័យ របស់កូនបន្តទៀតណាប៉ា។ ក្តីស្រលាញ់ចេញពីចិត្ត ព្រះរស់របស់កូន»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភប៖ ហ្វេសប៊ុក