សាហាវ! ត្រឹមតែមួយថ្ងៃសោះ Subscribe ក្នុងយូធូប X Factor Cambodia កើន..

ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយថាកម្មវិធីប្រលងចំម្រៀងបែបផែនថ្មីប្លែកភ្នែកចំឡែកអារម្មណ៍សម្រាប់ទស្សនិកជននៅកម្ពុជាដែលទើបនឹងបានចាក់ផ្សាយសប្តាហ៍ដំបូងរបស់ខ្លួននោះគឺកម្មវិធី X Factor Cambodia ពិតជាទទួលបានការគាំទ្រ យ៉ាងខ្លាំងបំផុត។

តែកាលពីពេលថ្មីៗនេះមានរឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលត្រងថាបន្ទាប់ពីបានចាក់ផ្សាយសប្តាហ៍ដំបូងបានមួយថ្ងៃប៉ុណ្ណោះ ចំនួនអ្នក Subscribe ក្នុងយូធូប របស់កម្មវិធី X Factor Cambodia ដែលមានចំនួនកើនឡើងលឿនដូចព្យុះគឺពីជាង 40K ដល់ទៅជាង 150K ។

ដោយចំនួននេះជាចំនួន Subscribe ច្រើន លឿនបំផុតរបស់កម្មវិធីទូរទស្សន៍ Franchise នៅអាស៊ីលើកលែងតែកម្មវិធី Idol របស់ប្រទេហ្វីលីពីន ប៉ុណ្ណោះដែលមានចំនួនលឿនប្រហាក់ប្រហែលគ្នា។

សូមបញ្ជក់ផងដែរថា កម្មវិធី X Factor Cambodia ចាក់ផ្សាយជូទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់ នៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV ដែលបានចូលរួមឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន ខ្មែរប៊ែវើរេជីស ផ្សារទំនើប ជីបម៉ុង និងធនាគារ ជីប ម៉ុង៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង