ស្ងាត់ៗតារាសម្តែង Christopher Lee ហៅ«យ៉ាង គួ»មកលេងកម្ពុជាហើយ

ប្រិយមិត្តប្រហែលជាបានស្គាល់រួចមកហើយ ចំពោះខ្សែភាពយន្ដហុងកុងមួយ ដែលមានចំណង់ជើងថា “ទេពឥន្ទ្រីបក្សីស្នេហ៏” ដែលក្នុងនោះគឺ តារាសម្តែងប្រុស អន្តរជាតិមកពីប្រទេសសិង្ហបុរី Christopher Lee ហៅ«យ៉ាង គួ»។ នៅក្នុងសាច់រឿងមានបង្កប់ដោយសារការប្រយុទ្ធនឹងឆុតឆាកស្នេហាជាច្រើន។

ដោយឡែកកាលពីថ្ងៃទី ០៩ កក្តដា ឆ្នាំ ២០១៨ នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយស្ងាត់ៗក៏លេចមុខនូវតារាសម្តែងប្រុសអន្តរជាតិជើងចាស់ ដ៏មានប្រជាប្រិយភាព នៅលើទឹកដីកម្ពុជា ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជារំភើបនៅក្នុងចិត្ត ពេលបានឃើញលោកនៅក្រៅ។

សូមបញ្ជាក់ថា ចំពោះការអញ្ចើញមកដល់របស់ តារាអន្តរជាតិ មកពីប្រទេសសិង្ហបូរី Christopher Lee (យ៉ាងគួ) បានមកកាន់ប្រទេសកម្ពុជានេះ គឺក្នុងគោលបំណងដើម្បីត្រៀមថតពាណិជ្ជកម្ម ឲ្យគម្រោងខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន ហុងហួត គ្រុប លីមីតធីត ជាមួយតារាខ្មែរ ពេជ្រ សិរីរត្ន័។

មិនត្រឹមតែប៉ុណ្ណោះតារាទាំង២ដួងនេះ បានបង្ហាញនូវសកម្មភាពយ៉ាងស្និទ្ធិស្នាល យ៉ាងគួរឲ្យសរសើរ ទោះបីនេះជាលើកដំបូងនៅក្នុងការធ្វើការងារជាមួយគ្នាយ៉ាងណាក្តី៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ pressnews