ទឹកជ្រោះនៅតំបន់​ភ្នំត្បែង ដែលជា​សម្បតិ្ត​បេតិកភណ្ឌ​ធម្មជាតិ មានទេសភាព….

កាលពីពេលថ្មីៗនេះ បើយោង​តាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS) តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែង​មានជ័យ គឺជាទីជម្រក​ធម្មជាតិដ៏សំខាន់​បំផុតមួយ​នៅក្នុងតំបន់​ខ្ពង់រាប​ភាគខាងជើង​ប្រទេសកម្ពុជា ដែលគាំទ្រ​ដល់ការរស់​នៅ​នៃហ្វូង​សត្វព្រៃ​ជាច្រើន​ប្រភេទ ពិសេស​ពពួក​ថនិកសត្វ​ប្រភេទ​រងគ្រោះ​ជិតផុត​ពូជនៅ​លើសាកល​លោក។

សូមបញ្ជក់ផងដែរថា តំបន់​ភ្នំត្បែង​មានជ័យ ត្រូវបាន​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ នៅថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ តំបន់នេះ ក៏មាន​ទឹកជ្រោះ​ធម្មជាតិ​ដ៏ស្រស់​ស្អាត​ជាច្រើន​កន្លែង​ ដែលមាន​សក្តានុពល​សម្រាប់ ការអភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​នៅថ្ងៃ​អនាគត​ផងដែរ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង