អបអរសាទរ! រកឃើញប្រាសាទ​ថ្មី​មួយទៀតនៅ​ទីក្រុង​សម្ភុបុរៈ​ ដែលមាន….

ក្នុង​បាឋកថា​ស្តីពី របកគំហើញ​ភស្តុតាង​ថ្មី នៅ​ទីក្រុង​ស​ម្ភុ​បុ​រៈ ធ្វើឡើង​នា​ថ្ងៃទី​៩ កក្កដា​នេះ ដោយសា​ស្រា​ចា​រ្យ​បណ្ឌិត ធុ​យ ចាន់​ធួន អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​បង្ហាញថា ប្រាសាទកំពង់​ដំរី ប្រាសាទ​ថ្មី​មួយទៀត ទើប​រកឃើញ​នៅ​ទីក្រុង​ស​ម្ភុ​បុ​រៈ​។​

​ប្រាសាទកំពង់​ដំរី ក្នុងភូមិ​កំពង់​ដំរី ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ ក្រុម​ស្រាវជ្រាវ​អំពី​ទីក្រុង ស​ម្ភុ​បុ​រៈ ដែល​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ បណ្ឌិត ធុ​យ ចាន់​ធួន ចូលរួម​ស្រាវជ្រាវ​ដោយ​សាស្ត្រាចារ្យ​បណ្ឌិត ម៉ៅ ឈាង​ឡេង និង​លោកគ្រូ ហេ សុខ​សាយ បានធ្វើការ​ស្រាវជ្រាវ​យ៉ាងសកម្ម​ទៅលើ​ក្រុង​បុរាណ ប្រាសាទបុរាណ រមណីយដ្ឋាន​ប្រ​វ​តិ្ត​សាស្ត្រ និង​ទីតាំង​បុរាណ​ស្ថាន ដែលមាន​ទំនាក់ទំនង នឹង​អរិយធម៌​ចេនឡា ចាប់តាំងពី​ឆ្នាំ​២០១៥​។

​លោក​សាស្ត្រាចារ្យ បណ្ឌិត ធុ​យ ចាន់​ធួន បាន​លើកឡើងថា វិសាលភាព​នៃ​ការស្រាវជ្រាវ គឺ​ខេត្តក្រចេះ ជា​មជ្ឈមណ្ឌល​នៃ​ការស្រាវជ្រាវ ដែល​ពាក់ព័ន្ធ​ទៅ​តំបន់​រណប​មួយចំនួនទៀត​នៅ​ភាគខាងត្បូង គឺ​ខេត្ត​ត្បូងឃ្មុំ តំបន់​ប្រាសាទ​ជើង​អង្គ ប្រាសាទ​អណ្តោត ប្រាសាទព្រៃនគរ​ក្នុង នៅ​ភាគ​ខាងកើត គឺ​អតីត​ខេត្ត​កំពង់​ឈើទាល និង​ស្រកា​លិញ នៅ​ភាគ​ឥសាន គឺ​ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី នៅ​ភាគ​ខាងជើង គឺ​ខេត្តស្ទឹងត្រែង និង​តំបន់​អតីត​ភ​វ​បុ​រៈ និង​តំបន់​ខាងលិច គឺ​ខេត្តកំពង់ធំ ទល់នឹង​ឥសាន​បុ​រៈ ព្រៃ​ឡង់ និង​តំបន់ភ្នំ​ជី ឯ​តំបន់​និរតី គឺ​តំបន់​ប្រាសាទភ្នំហាន់ជ័យ ក្នុង​ខេត្តកំពង់ចាម​។​

​លោក​សាស្ត្រាចារ្យ បណ្ឌិត ធុ​យ ចាន់​ធួន បាន​សង្កត់ធ្ងន់ថា ភស្តុតាង​ថ្មីៗ​ទៀត ដែល​នឹង​លើក​យកមក​បង្ហាញជូន​ជា​បន្តបន្ទាប់​តាមរយៈ ទស្សនាវដី្ត​កម្ពុជ​សូរិយា និង​សារព័ត៌មាន​វិទ្យាសាស្ត្រ​នានា​៕

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ Btv cambodia