គាំទ្រ! កម្មវិធីរំលឹកវប្បធម៌ជនជាតិដើមភាគតិច លើកទី២ បានរៀបចំឡើង….

កាលពីពេលថ្មីៗនេះ គេឃើញមានកម្មវិធីរំលឹកវប្បធម៌ជនជាតិដើមភាគតិច លើកទី២ ធ្វើនៅយោកស្រុះផ្លុំ (ភ្នំដោះក្រមុំ) ខេត្តមណ្ឌលគិរី ដែលបានរៀបចំឡើង នៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០១៩ ក្នុងគោលបំណងទី១ រំលឹក និងលើកកម្ពស់វប្បធម៌ និងទី២ គៀងគរមូលនិធិកសាងមជ្ឈមណ្ឌលវប្បធម៌។

កម្មវិធីនេះ គេឃើញមានដូចជា៖

១. ហែរក្បួនបង្ហាញពីវប្បធម៌ ២. ចំណាប់អារម្មណ៍អាជ្ញាធរចាស់ទុំ យុវជន ៣. តាំងពិព័រណ៌ ៤. អាហារសាមគ្គី និងទី ៥. ការកម្សាន្តផ្សេងៗ។ក្នុងនោះផងដែរ

នៅមុននេះបន្តិច នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នេះ បើយោងតាមហ្វេសប៊ុករបស់ “មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី” ក៏មានការចាប់អារម្មណ៍ចំពោះសម្លៀកបំពាក់ប្រពៃណីជននជាតិដើមភាគតិចនេះផងដែរ ព្រមទាំងភ្ជាប់សារមួយថា៖ “សម្លៀកបំពាក់ប្រពៃណីជនជាតិដើមភាគតិច ពិតជាស្រស់ស្អាតណាស់ សូមជួយគ្រាំទ្រផង”៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ share4lives