អ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ អ្នកស្រី ម៉ៅ សំណាង នឹងចេញផ្សាយ……

ខ្សែជិវិតដ៏ជូរចត់របស់អ្នកនិពន្ធជើងចាស់ អ្នកស្រី ម៉ៅ សំណាង ដែលមានរហស្សនាមថា “ទន្សាយ” ពិតជាធ្វើឲ្យប្រិយមិត្តក្តុកក្តួលជាខ្លាំង។ អ្នកនិពន្ធរឿង “ទុំទាវ” ហាក់មានសភាពស្គមស្គាំងយ៉ាងខ្លាំង ដែលមហាជនជាច្រើនមើលសឹងតែមិនស្គាល់ និងមានអារម្មណ៍ក្តុកក្តួលពេលឃើញអ្នកស្រីក្នុងសភាពបែបនេះ តែក៏សប្បាយចិត្តដែលបានដឺងដំណឹងរបស់អ្នកស្រី ពិសេសបានស្គាល់មុខអ្នកស្រីផងដែរ។

នាមជាកូនស្រីច្បងនៅក្នុងគ្រួសារ និងត្រូវទទួលបន្ទុកគ្រួសារ នៅពេលដែលលោកមានគុណបានលាចាកលោកទៅ ធ្វើឲ្យកូនស្រីម្នាក់នេះ ពីក្មេងស្រីដែលដើរលក់បារីតាមផ្លូវ ក្លាយខ្លួនទៅជាអ្នកនិពន្ធ នឹងមានស្គាល់ជាច្រើនផងនោះ។

ជាក់ស្តែងកាលពីពេលថ្មីនេះ អ្នកស្រីបានបង្ហោះសារសប្បាយរីករាយ ដោយមានប្អូនៗ ក្មួយ ដែលជាអ្នកនិពន្ធស្រករក្រោយបានមកសួរសុខទុក្ខដល់ផ្ទះ ដោយអ្នកស្រីបានលើកឡើងថា “ជូនចំពោះ មិត្តអ្នកអានជាទីស្រឡាញ់ ខ្ញុំរំភើបចិត្តខ្លាំងណាស់ ដែលបានទទួលក្តីស្រឡាញ់ រាប់អាន ពីមិត្តអ្នកអានទាំងអស់។ ស្រាប់តែពេលថ្មីនេះតាមរយះហ្វេសប៊ុករបស់Mao Samnangបានសរសេបង្ហោះថា៖

សែងសុរិយា ចំណងជើងរឿងថ្មីដែលខ្ញុំទើបតែបានសរសេរបញ្ចប់ប្រមាណជាងពីរសប្ដាហ៍មុននេះ។ ដូចដែលខ្ញុំបានជម្រាបប្រាប់ប្រិយមិត្តអ្នកអានតាំងពីដើមឆ្នាំ២០១៩មកម្ល៉េះ ថាក្នុងឆ្នាំនេះខ្ញុំនឹងចេញផ្សាយរឿងថ្មីៗចំនួន២ចំណងជើង។ ទី១គឺរឿង សែងសុរិយា និងទី២គឺរឿង #ទន្សាយជានរណា?

សម្រាប់ប្រិយមិត្តអ្នកអានដែលចង់ធ្វើការកក់ទុកមុន សូមជួយផ្ញើលេខទូរសព្ទមកកាន់ផេកខ្ញុំដោយផ្ទាល់ ឬអាចផ្ញើទៅកាន់ផេក #សៀវភៅជីវិត ដោយផ្ទាល់ក៏បាន ឬអាច Comment លេខទូរសព្ទនៅខាងក្រោមនេះក៏បាន។ សូមអរគុណ!៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ pressnews