ស្រៀវណាស់! បុរសម្នាក់យកសរីរាង្គមនុស្សច្រៀកជាជំរៀកៗ ធ្វើជារបស់សម្ភារ.

Edward Theodore Gein (Ed Gein) កើតនៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ១៩០៦ ក្នុងតំបន់ La Crosse រដ្ឋ Wisconsin សហរដ្ឋអាមេរិក និងស្លាប់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ១៩៨៤ ខណៈដែលគាត់កំពុងសម្រាកក្នុងមន្ទីរពេទ្យ វិកលចរិក Mendota Mental រដ្ឋ Wisconsin ។

ប៉ូលិសបានចូលទៅក្នុងផ្ទះរបស់ Ed Gein ដោយរកឃើញសម្ភារប្រើប្រាស់ក្នុងផ្ទះសុទ្ធតែធ្វើអំពីស្បែក និងឆ្អឹងមនុស្ស ហើយចំពោះស្បែក និងឆ្អឹងមនុស្សទាំងអស់ គឺ Ed Gein បានគាស់ពីផ្នូរ យកសាកសពជាច្រើន មកច្រៀកធ្វើជាសម្ភារប្រើប្រាស់ទាំងនោះដែលមានដូចជា ស្បែកជើង កៅអី ខ្សែក្រវ៉ាត់ ជាដើម ។

Edward Theodore Gein

ដោយលោក Ed Gein ជាឃាតករដែកឃោឃៅសាហាវយង់ឃ្នងបំផុត ហើយមនុស្សមានសតិមិនប្រក្រតី ដែលជាហេតុនាំឲ្យគេ សម្លាប់មនុស្សស្រី ២នាក់ មានឈ្មោះ Mary Hogan នៅឆ្នាំ ១៩៥៤ និង Bernice Worden នៅឆ្នាំ ១៩៥៧ ដូច្នេះគេត្រូវបានបញ្ជូនទៅឃុំខ្លួននៅឯមន្ទីរពេទ្យ វិកលចរិក Mendota Mental តែគួរឲ្យសោកស្ដាយតុលាកាមិនទាន់បានផ្តន្ទាទោសផង Ed Gein ក៏បានស្លាប់ ហើយសាកសពត្រូវបានគេបញ្ចុះនៅក្បែរសាកសពគ្រួសាររបស់គេ នៅទីបញ្ចុះសព Plainfield៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

កែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ វីគីភីឌៀ